ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ចកម្ម
ផ្សាយពាណិជ្ជកម្ម
Wednesday, October 18, 2023
Home
»
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍
ចំនួនអ្នកទស្សនា:
Views
ចេញផ្សាយដោយ៖
www.thmeypit.news
October 18, 2023
No comments
(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។
សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។
ក្នុងឱកាសជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរសម្តេចធិបតី ទទួលបានការគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី។ លោកប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយប្រធានរដ្ឋវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រធានរដ្ឋវៀតណាម ពន្លឿនកិច្ចចរចាតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ របស់វៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ប្រធានរដ្ឋវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕
Email This
BlogThis!
Share to Twitter
Share to Facebook
← Newer Post
Older Post →
Home
0 Comments:
Post a Comment
Facebook page ថ្មីពិត
THMEYPIT.COM ព័ត៌មានថ្មីពិត
ព័ត៌មានចម្រុះប្រចាំថ្ងៃ
សម្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ម ស៊ីថា នាយកក្រុមហ៊ុន គោកមនវីឡាហ្គោ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ចេញសែកគ្មានទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានចាប់ឃាត់ខ្លួន ឈ្មោះ ប៉ម ស...
ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាសតែងតាំង ប្រធានសាខាសមាគមរាជសីហ៍ខេត្តប៉ៃលិន និង សមាជិកជាច្រើនរូបទៀត
ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបត...
សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចនឹងបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត ហើយបន្ទាប់ពីនោះ សម្តេចនឹងឡើងឋានៈ...
តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់
ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រព...
ឯកឧត្តម ស៊ូម សារឿន ប្រធានសាខាគណបក្ស ភ.ព ៩ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក ជាង១,០០០នាក់ នៅសាលប្រជុំវិមាន៧មករា
ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ និងជា ប្រធានសាខាគណបក្ស ភ.ព ៩ បានអញ្ជើញជាអធិបតីពិធី សំណេះសំណាល និងបង្រៀនគូសស...
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន១០៤៩នាក់
រាជធានីភ្នំពេញ : ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ...
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជំនះ៧ មករា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង ...
ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជើញជាអធិបតី ប្រកាសតែងតាំង ប្រធានសមាគមរាជសីហ៍ សាខាប្រទេសម៉ាឡេស៊ី និង សមាជិកជាច្រើនរូបទៀត
ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងត...
ព្រឹកនេះគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន
(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៨ ខែមករា...
ប្រជាពលរដ្ឋស្នើរសុំអាជ្ញាធរ ជួយចាត់វិធានការចំពោះ ក្រុមរថយន្តដឹកឈើសំពីងសំពោងដូចហែកឋិន តាមដងផ្លូវសាធារណៈ ព្រោះបារម្ភពីសុវត្ថិភាព
ខេត្តក្រចេះ៖ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមដងផ្លូវនៅស្រុកស្នួល និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានរិះគន់ចំពោះក្រុមអ្នករកស៊ីដឹកជញ្ជូនឈើតាមរថ...
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
250×320
0 Comments:
Post a Comment