គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកណ្ដាល ចែកប្លង់រឹងជូនពលរដ្ឋជាង​ ​២ពាន់ប័ណ្ណដល់អ្នកស្រុកមុខកំពូល និងផ្ដាំផ្ញើរមន្ត្រីពាក់ព័ន្ធសម្រួលភាពងាយស្រួលដល់ពលរដ្ឋកុំឲ្យមានភាពស្មុគស្មាញ

(កណ្តាល)៖ លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល​ បានថ្លែងអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ដែលទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងផ្ដាំផ្ញើរដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋឡើយ។

លោកអភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៤៦៩ប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវត្តអន្លុងស្លែង។

លោអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ។ បន្ថែមពីនេះរាជរដ្ឋាភិបាល បានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងបានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរដែនដី ដែលបានយកចិត្តទុកដាក់ជួយ និងខិតខំបំពេញការងារធ្វើប្លង់រឹងជូនពួកគាត់៕

No comments:

Powered by Blogger.