ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Wednesday, August 30, 2023

ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង ជំរុញកម្លាំងនគរបាលទាំងអស់ត្រូវបង្កើន និងពង្រឹងសមត្ថភាពដើម្បីឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពវគ្គបណ្ដុះបណ្ដាលមន្ដ្រីនគរបាលយុត្តិធម៌, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសក្មភាពចលាចល និងវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវ គោលនយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ រួម ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ ទៅលើការធ្វើ ទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ន កងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអា

ស៊ាន។

លោកបានអះអាងថា ក្នុងន័យនេះ រាជរដ្ឋាភិបាល បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាព នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញា ការពារសន្តិភាព ឯករាជ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបានឡើយ។

បើតាមលោកឧត្តមសេនីយ៍ឯក លន់ សុផាត, ដើម្បីឈានទៅសម្រេចនូវគោលនយោបាយនេះ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងព្រមទាំងបានផ្ដល់ការ គាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាន នូវភាពជាម្ចាស់ការ លើការងារបណ្តុះបណ្តាល ដោយកាត់បន្ថយ ការបញ្ចូនមន្ត្រីនគរបាលជាតិទៅសិក្សា ឬបណ្តុះបណ្តាលនៅក្រៅប្រទេស។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំដល់កងកម្លាំងទាំងអស់បន្តគាំទ្រ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងពីក្រុមណាមួយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមសរុបចំនួន៣១០នាក់ ក្នុងនោះរួមមាន៖

* វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ មានសិក្ខាកាមសរុបចំនួន១៥០នាក់ (ស្រី០២នាក់) ដែលមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម រួមទាំងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋានសរុប ចំនួន៤៩។

* វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល មានសិក្ខាកាមសរុបចំនួន៦០នាក់ (ស្រី០១នាក់) ដែលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិសរុបចំនួន៣២។

* វគ្គបណ្តុះបណ្តាលជំនាញអន្តរាគមន៍ពិសេស មានសិក្ខាកាមសរុបចំនួន១០០នាក់ (ស្រី០២នាក់) ដែលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន៣០។

លោកឧត្តមសេនីយ៍ អ៊ុំ អុន បានគូសបញ្ជាក់ថា គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ និងប្រឡងបញ្ចប់មេរៀននីមួយៗ ទាំងទ្រឹស្តី ការអនុវត្តជាក់ស្ដែងលើទីលានគ្រូតម្រូវធ្វើតេស្ត ដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សីលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ៕


0 Comments:

Post a Comment