ឯកឧត្តម ថាំង ប៊ុនសុង ចុះសំណេះសំណាល ផ្សព្វផ្សាយកម្មវិធីនយោបាយ ណែនាំគូសសន្លឹកឆ្នោត ជូនសមាជិកបក្ស១៣០នាក់ ឃុំជើងគួន ស្រុកសំរោង
ខេត្តតាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជើងគួន ជាតំណាង ឯកឧត្តមប្រធាន កែវ ស៊ីវន រួមជាមួយ លោក ស៊ាង សិលោស្កេ ប្រធានកិត្តិយសក្រុមការងារភូមត្បាច លោក ហៀង វណ្ណហន ប្រធានបក្សឃុំ ក្រុមការងារគណបក្ស ស្រុក ឃុំ និង ភូមិត្បាច បានចុះសំណេះសំណាល ផ្សព្វផ្សាយកម្មវិធីនយោបាយ ចែកខិតបណ្ណ ជូនសមាជិកបក្ស ចំនួន១៣០នាក់ នៅទីស្នាក់ការបក្សភូមិត្បាច ឃុំជើងគួន ស្រុកសំរោង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីសំណេះសំណាលជាក្រុមរួមរួច ក្រុមការងារបានចុះតាមខ្នងផ្ទះ សំណេះសំណាល និង បង្រៀនសមាជិកគូសសន្លឹកឆ្នោតបានត្រឹមត្រូវ គឺសមាជិកម្នាក់ សន្លឹកឆ្នោត១សន្លឹក បោះឱ្យត្រូវ ជាសន្លឹកឆ្នោតបានការ។
ក្នុងនោះ ក្រុមការងារបានឧបត្ថម្ភស្នាក់ការបក្សភូមិ ៤៥ម៉ឺនរៀល៕
No comments: