ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, June 1, 2023

សេចក្តីព្រាងច្បាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ទទួលសម្លេងគាំទ្រចំនួន៩៨

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ទទួលបានសំឡេងគំាទ្រជាឯកច្ឆន្ទ ៩៨ សំឡេង ក្នុង​សម័យ​ប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំ​ដោយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

នៅលើផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ នឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន​ បង្កើនការធ្វើពាណិជ្ជកម្ម និងការ​វិនិយោគ​លើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ ​និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយ​ការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ជាពិសេសបង្កើនការចូលរួមរបស់​សហគ្រាសធុន មីក្រូតូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវា​កម្ម ក៏ដូចជាការកាត់​បន្ថយ​គម្លាត​នៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន​ ដើម្បីសម្រេចបាននូវសមភាព​ តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន ក្រសួងពាណិជ្ជកម្ម នឹងយកច្បាប់នេះផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់​ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យ​ឯកជន ព្រមទាំងសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀង​នេះឱ្យមានប្រសិទ្ធភាព ​ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។

តាមលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃរដ្ឋសភា ក្នុងឱកាសធ្វើសេចក្តី​រាយការណ៍​លំអិត​ជូន​សម័យ​ប្រជុំពេញអង្គរដ្ឋសភាលើកទី៩ ​បាន​គូសបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេវា​កម្មអាស៊ាន ​បានរៀបចំឡើងត្រឹមត្រូវ​ស្របតាម​បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋាន​គតិយុត្តិពាក់ព័ន្ធនានា ​និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ​នៃរដ្ឋសភា ព្រមទាំងបានគោរពស្នើសុំអង្គប្រជុំដ៏​ឧត្ដុង្គឧត្ដម​អនុម័ត៕

0 Comments:

Post a Comment