ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, June 1, 2023

ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្មច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គម

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព នឹងរឹតបន្តឹងការ​គ្រប់គ្រង​វិស័យល្បែងពាណិជ្ជកម្ម ​មានភាពរឹងមាំ ​និងច្បាស់លាស់ វានឹងផ្តល់ផលប្រយោជន៍​ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ​ ជាពិសេសការបង្កើតការងារ ​លើកកម្ពស់ការអភិវឌ្ឍ វិស័យទេស​ចរណ៍ និងបញ្ហាសន្តិសុខសង្គមជាដើម។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជា្ញធរ​សាធារណៈមានសមត្ថកិច្ច នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣នេះថា ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានពិនិត្យ​ឃើញនូវភាពចាំបាច់​ ក្នុងការរៀបចំនូវបញ្ញត្តិកម្ម លើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណង​ធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ​ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀរគរចំណូល, រក្សាសុវត្ថិភាព និងសន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ​ និងល្បែងពាណិជ្ជកម្មជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម, រាជរដ្ឋាភិបាលក៏បានគិតគូរផងដែរ​ អំពីយន្តការសម្រាប់ចូលរួមដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និងពហុភាគី, ដើម្បីគ្រប់គ្រង ​និងដោះស្រាយកង្វល់នានា ​ពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗ ។

ចំណែក ឯកឧត្តម សៀង សេន អគ្គលេខាធិការរងនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ លើកឡើងឲ្យដឹងថា ច្បាប់ស្ដីពី​ការគ្រប់គ្រង​ពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ មានវិសាលភាពគ្រប់ដណ្តប់ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយគ្របដណ្តប់ល្បែងពាណិជ្ជកម្មដែលច្បាប់បានអនុញ្ញាត ជាក់ស្តែង​មកដល់ពេលនេះ ក្រុមហ៊ុន/កាស៊ីណូ​ ដែលបានដាក់ស្នើរសុំ ​និងផ្តល់អាជ្ញាប័ណ្ណមានចំនួន ១៧៨ ក្រុមហ៊ុន មកដល់បច្ចុប្បន្នក្រុមហ៊ុន/កាស៊ីណូ មានចំនួន ៨៨ បានកំពុងដំណើរការ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ និងត្រវបានប្រកាសឱ្យប្រើជាផ្លូវការ ​តាមរយៈព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ចំណែកពាក់ព័ន្ធច្បាប់នេះឡើងគឺដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែង​ស៊ីសង​ខុសច្បាប់ និងដើម្បីលើកទឹកចិត្តវិស័យល្បែង​ពាណិជ្ជកម្មស្របច្បាប់, ដោយរាជរដ្ឋាភិបាល​បានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តី​សម្រេច លេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និងមានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ៕


0 Comments:

Post a Comment