រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងការផ្ដល់សេវាសុខាភិបាល និងត្រៀមក្នុងករណីបន្ទាន់ នាពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំដល់អភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ ពង្រឹងការផ្តល់សេវាសុខាភិបាល និងការអប់រំសុខភាព អនាម័យ ការប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈ និងត្រៀមទុកជាមុន សូមអភិបាលរាជធានី-ខេត្ត ធ្វើការ
ណែនាំដល់មន្ទីរសុខាភិបាល ឲ្យចុះធ្វើការណែនាំដល់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនទាំងអស់ជាពិសេសមន្ទីរពេទ្យ ឲ្យយកចិត្តទុកដាក់ត្រៀមលក្ខណៈជាប់ជាប្រចាំក្នុងការថែទាំ ព្យាបាលជំងឺ ការជួយសង្គ្រោះបន្ទាន់ និងធ្វើការអប់រំដល់ឲ្យប្រជាពលរដ្ឋឲ្យរក្សាអនាម័យ លាងសំអាតដៃឲ្យបានសមស្របមុន និងក្រោយការបរិភោគចំណីអាហារ ព្រមទាំងត្រូវគ្រប់គ្រងការលក់អាហារ និងភេសជ្ជៈប្រកបដោយអនាម័យ ចៀសវាងការពុលចំណីអាហារ ជាពិសេសការពុលស្រា។
ជាមួយគ្នានេះ សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្ននៅក្នុងការធ្វើដំណើរនៅតាមដងផ្លូវ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ បន្ថែមលើនេះទៀត ដោយសារអាកាសធាតុខែចេត្រក្ដៅខ្លាំង សូមយកចិត្តទុកដាក់ក្នុងការថែទាំកុមារ និងមនុស្សចាស់ ដើម្បីចៀសវាងនូវជំងឺតម្កាត់ផ្សេងៗ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖
No comments: