ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Thursday, April 20, 2023

ព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។ 
 អគារថ្មីនៃមនី្ទរពេទ្យកុមារជាតិនេះ មានទទឹង១៥ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៤ជាន់ (E0-E1-E2-E3) និងគ្រែសម្រាប់ទទួលអ្នកជំងឺសម្រាកព្យាបាល ចំនួន១០០គ្រែ។ ជាន់ក្រោមផ្ទាល់ដី មានទទួលផ្នែកពិគ្រោះជំងឺទូទៅកុមារ, ផ្នែកចាក់ថ្នាំបង្ការកុមារ និងដើមខែឧសភាខាងមុខនេះ មនី្ទរពេទ្យបើកដំណើរការផ្នែកពិនិត្យព្យាបាលភ្នែកកុមារ, ផ្នែកពិនិត្យផ្ទៃពោះជូនស្រី្តមុនសម្រាល ផ្នែករោគស្រី្ត ផ្នែកឱសថ។ ជាន់ទី១ ផ្នែកសម្ភព និងសម្រាល, ជាន់ទី២ ផ្នែកទារក និងសម្ភព ដាក់ជាប់គ្នា និងជាន់ទី៣ ផ្នែកសម្ភព និងបន្ទប់សម្រាករួម និងបន្ទប់សម្រាកពីរនាក់ និងសម្រាកដាច់ដោយឡែកផងដែរ។

 អគារថ្មីនេះចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នាខែកញ្ញា ឆ្នាំ២០២២ សមិទ្ធផល នៃអគារមនី្ទរពេទ្យកុមារជាតិនេះ សាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ញឹប អង្កាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ។ សូមជម្រាបថា អគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់៕


0 Comments:

Post a Comment