ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, April 20, 2023

ឯកឧត្តម គង់ ចាន់ណា ដឹកនាំ ផែនសហគ្រិនវ័យក្មេងខេត្តកំពត ចូលរួមប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ពេញ ធារម្យ ប្រធានក្រុមការងារយុវជនបក្សខេត្តកំពត

ចំនួនអ្នកទស្សនា: Views

កំពត៖ ឯកឧត្តម គង់ ចាន់ណា អនុប្រធានយុវជនគណបក្សខេត្តកំពត និងជាប្រធានផែនសហគ្រិនវយ័ក្មេង នៃយុវជនគណបក្សប្រជាជនខេត្តកំពត បានដឹកនាំ អនុប្រធាន សមាជិក សមាជិកា ចំនួន៧៨រូប ចូលរួមប្រជុំទទួលយកបទពិសោធន៍ និងមតិណែនាំ សំណេះសំណាល ក្រោមអធិបតីភាព ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត សមាជិកគណ:កម្មាធិការថ្នាក់កណ្តាល និងប្រធានក្រុមការងារយុវជនខេត្តកំពត  នៅរសៀលថ្ងៃ អង្គារ ៦រោច ខែចេត្រ ឆ្នាំខាល សត្វាសក័ ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តកំពត។

ឯកឧត្តម ពេញ ធារម្យ មានមតិសំណេះសំណាល និងប្រសាសន៊៍ផ្តាំផ្ញើរទៅកាន់បងប្អូនសហគ្រិនវយ័ក្មេងទាំងអស់ អោយប្រកាន់ភ្ជាប់នូវគោលការណ៍របស់គណបក្ស ពេលចុះបំពេញការងារតាមមូលដ្ឌាន ដោយត្រូវចេះសហការគ្នាជាមួយអាជ្ញាធរមូលដ្ឌាន ភូមិឃុំ ឬប្រជាការពារភូមិ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់។

ឯកឧត្តមបានចង្អុលបង្ហាញអោយក្រុមការងារ សហគ្រិនវយ័ក្មេង ដែលដឹកនាំដោយ ឯកឧត្តម គង់ ចាន់ណា ចុះជួយពង្រឹងឃុំចំនួន២ក្នុងស្រុកបន្ទាយមាស គឺឃុំស្តេចគង់ខាងលិច និងឃុំត្នោតចុងស្រង់ ក្នុលគោលបំណងជួយគិតគូ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឌានព្រមទាំង ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានជ្រាបអំពីរការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង និងកត្តាសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំដ៍ឈ្លាស់វៃរបស់ សម្តេចតេជោហ៊ុន សែន ដែលជាមគ្គទេសក៍ដឹកនាំដ៏ឆ្នើម។

ជាទីបញ្ចប់ ឯកឧត្តម ពេញ ធារម្យ បានកោតសរសើរចំពោះការលះបង់ទាំងពេលវេលា ថវិកាផ្ទាល់ខ្លួន និងកម្លាំងកាយចិត្តរបស់ប្រធាន អនុប្រធាន សមាជិក សមាជិកាផែនសហគ្រិនវយ័ក្មេងទាំងអស់ នាពេលកន្លងមកហើយ ឯកឧត្តមប្រធានបានប្រកាសបន្តគាំទ្រយ៉ាងពេញទំហឹង ផែនសហគ្រិនវយ័ក្មេង ដែលដឹកនាំដោយ ឯកឧត្តម គង់ ចាន់ណា សម្រាប់សកម្មភាពការងារ និង ការបំពេញភារកិច្ចបម្រើ គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានការគាំទ្របន្ថែមទៀតពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕ ដោយ មាស សូនី












0 Comments:

Post a Comment