គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម ឃួង ស្រេង គាំទ្របំណងរបស់ក្រុមហ៊ុនមីហ្ស៊ីដា ចង់វិនិយោគកែច្នៃ ដុតសំរាម ទៅជាអគ្គិសនី សម្រាប់ប្រើប្រាស់នៅរាជធានី


ភ្នំពេញ: ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុបជប៉ុន ចង់វិនិយោគកែច្នៃដុតសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុន បាន និងកំពុងអនុវត្ត នោះគឺការដឹកជញ្ជូនប្រមូលសំរាម ទៅចាក់នៅទីលានចាក់សំរាម បានល្អប្រសើរហើយនោះ ។

ការចង់វិនិយោគសំណល់រឹង ទៅជាអគ្គិសនីនេះធ្វើឡើងក្នុងឱកាស ដែលលោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដាគ្រុបជប៉ុន ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្ត ម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក Shan Jian Ming បានមានប្រសាសន៍ថា ក្នុងជំនួបនេះ ក្រុមហ៊ុនមានគោលបំណង ពិភាក្សាអំពីលទ្ធភាព នៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត មានសោភណភាព និងស័ក្ដិសមជាទីក្រុងទំនើប។ ក្នុងនោះទី១- ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួន ដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ទី២- ក្រុមហ៊ុន មានគម្រោងចង់កែច្នៃ ដុតសំរាមទៅជាអគ្គិសនី ។

លោកបានបញ្ជាក់ថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង ។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគលើគម្រោងដុតសំរាម ទៅជាអគ្គិសនីនៅរាជធានីភ្នំពេញបន្ថែមទៀត។ ដោយ សារតែនៅប្រទេសចិន ក្រុមហ៊ុន មីហ្ស៊ីដាគ្រុប មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រ។

លោកជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រ ពីសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ពិតជាទទួលបានលទ្ធផលគួរជាទីមោទនៈ។ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួន កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។

ជាលទ្ធិផល មានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ដោយបានផ្លាស់ប្តូរគុណភាពសេវា គួរឱ្យកត់សម្គាល់ មិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយ និងសម្ភារបរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរ ពីគ្រប់មជ្ឈដ្ឋាននៅរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសោភណភាព បរិស្ថានល្អប្រសើរជាងមុន ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យក្រុមហ៊ុន Mizuda Group Co., Ltd បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមស្នាដៃ បន្តការវិនិយោគប្រមូលសំរាមនេះ នៅតាមបណ្ដាលខេត្តផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកចំពោះក្រុមហ៊ុនចង់វិនិយោគដុតសំរាម ទៅជាអគ្គិសនីនោះ ឯកឧត្តម បានបញ្ជាក់ថា ការងារនេះ ជាការ ងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា តែសម្រាប់ខ្ញុំ គឺខ្ញុំសូមគាំទ្ររាល់គម្រោងនេះ ។ តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនោះរដ្ឋ បាលរាជធានីភ្នំពេញ នឹងផ្តល់ជូនក្រុមហ៊ុន មីហ្ស៊ីដាគ្រុប មុនគេ៕ដោយសួស សំរិត

No comments:

Powered by Blogger.