ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ប្រគល់លិខិតតែងតាំង លោក តាំង សេងហ៊ួត ជាប្រធានកិត្តិយស សមាគមរាជសីហ៍សាខាសាធារណរដ្ឋកូរ៉េ
ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញប្រគល់លិខិតតែងតាំង លោក តាំង សេងហ៊ួត ជាប្រធានកិត្តិយស សមាគមរាជសីហ៍សាខាសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៣ នៅ CJCC នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រកាសផ្លូវការ និងប្រគល់លិខិតតែងតាំងនេះ ប្រារព្វ ក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប្រចាំសាខាប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពី គណៈកម្មាធិការប្រតិបត្តិ សមាជិកសមាជិកា យុវជនរាជសីហ៍ ប្រមាណជិត៣៥០អង្គ/នាក់។
បន្ទាប់ពីទទទួលបានលិខិតតែងតាំង លោក តាំង សេងហ៊ួត បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្តបំពេញការងារតាមភារកិច្ចដែលសមាគមប្រគល់ជូន ឱ្យទទួលបានជោគជ័យ ដោយគោរពតាម លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង រួចលោកនិងភរិយា បានប្រគល់បាច់ផ្កាជូន ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងបាន ចូលរួមពិសារអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕
No comments: