គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម វ៉ាន សំអឿន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និង ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវេទិកាសាធារណៈ ដោះស្រាយបញ្ហាជូនពលរដ្ឋ


ខេត្តកំពត៖ ឯកឧត្តម វ៉ាន សំអឿន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកកំពង់ត្រាច និង ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយ បញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ។

វេទិកានេះប្រារព្វនៅ ភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមពីក្រុមការងារ និង ប្រជាពលរដ្ឋ សរុបចំនួន៥៥នាក់។

ជាលទ្ធផល បញ្ហាប្រឈម សំណូមពរចំនួន ០៣ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ ដែលធ្វើពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំង៕






No comments:

Powered by Blogger.