ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, February 14, 2023

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ សូមអ្នកសារព័ត៌មានសរសេរឱ្យបានច្បាស់ កុំបង្កើតភាពមន្ទិលក្នុងសំណេររបស់ខ្លួនធ្វើឱ្យមហាជនយល់ច្រឡំក្នុងចេតនាណាមួយឱ្យសោះ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទាក់ទងទៅនឹងការដកអាជ្ញាប័ណ្ណវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ថា “សូមអ្នកសារព័ត៌មានសរសេរឱ្យបានច្បាស់ កុំបង្កើតភាពមន្ទិលក្នុងសំណេររបស់ខ្លួនឱ្យមហាជនយល់ច្រឡំក្នុងចេតនាណាមួយឱ្យសោះ”។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ “ស្នូលនៃសាច់រឿងគឺ VOD បានផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។ ប៉ុន្តែពេលតួអង្គសំខាន់ដែលរងគ្រោះដោយសារ
ព័ត៌មានមិនពិតរបស់ខ្លួន (ឯកឧត្តម ហ៊ុន ម៉ាណែត) ចេញមកប្រតិកម្មហើយសុំឱ្យកែតម្រូវ និងសុំទោស ឬបង្ហាញភស្តុតាងបើខ្លួនមាន ខណៈនោះ VOD មិនធ្វើអ្វីទាំងអស់។ ប្រតិកម្មរបស់ភាគីរងគ្រោះដោយសារព័ត៌មានមិនពិតមានដល់ទៅពីរលើក (គឺឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន) ដោយមានទាំងភស្តុតាងមកបង្ហាញយ៉ាងច្បាស់លាស់ និងទុកពេលវេលាយ៉ាងគ្រប់គ្រាន់។ ប៉ុន្តែ VOD នៅតែមិន

បានយកព័ត៌មានទាំងនោះមកផ្សាយឡើយដោយទុកឱ្យព័ត៌មានមិនពិតរបស់ខ្លួនអូសបន្លាយជាច្រើនថ្ងៃ។ នេះគឺជាកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ”។ បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ផងដែរថា សូមកុំនិយាយថារាជរដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែ គឺសារព័ត៌មាន VOD ទេដែលវាយប្រហារលើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃ ហើយមិនកែព្រមកែតម្រូវ និងមិនព្រមសុំទោស។ ជារួម អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឱ្យឃើញមុនសរសេរសាច់រឿង គឺ

មិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ។ ហេតុដូច្នេះហើយសូមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ យល់ឱ្យច្បាស់ និងសរសេរ ឬអត្ថាធិប្បាយឱ្យត្រឹមត្រូវតាមសាច់រឿង ហើយកុំបង្កើតភាពមន្ទិលដើម្បីកេងចំណេញនយោបាយ។ សូមរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានដាក់ពាក្យស្លោកចំនួនពីរ នៅក្នុងឱកាសនៃពិធីជួបជុំរបស់សម្តេចជាមួយអ្នកសារព័ត៌មាននាពេលកន្លងមក គឺ “អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត” និង”អ្នកផ្សាយព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”៕ ដោយ ផែន រតនៈ, ផ្សាយដោយ៖ កន ចំណាន



0 Comments:

Post a Comment