គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមបរិភោគអាហារមានអនាម័យ និងចម្អិនឆ្អិនល្អ ដើម្បីបង្ការការឆ្លងជំងឺអង់ត្រាក់ ដែលកំពុងផ្ទុះនៅប្រទេសថៃ, មកទល់ពេលនេះ កម្ពុជាមិនទាន់មានជំងឺនេះទេ

May 08, 2025

   

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព ពិសេសពីការឆ្លងជំងឺអង់ត្រាក់ (Bacillus Anthracis) ឬពិសធ្យូងដែលកំពុងតែកើតមាននៅប្រទេសថៃ និងបណ្ដាប្រទេសមួយចំនួនទៀត ខណៈមកទល់នឹងពេលនេះ កម្ពុជាយើងអត់ទាន់មានជំងឺនេះនៅឡើយទេ។

អភិបាលរាជធានីភ្នំពេញ៖ ទិវាចងចាំឆ្នាំនេះ ២០ ឧសភា ២០២៥ នឹងធ្វើឱ្យធំជាងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក

May 08, 2025

  

ទិវាចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង ៣លាននាក់។ សំរាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះ នឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ ឧសភា ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌ

ឯកឧត្តម ប្រាក់ សុខុន៖ កំណែទម្រង់រដ្ឋបាលសាធារណៈមិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ

May 07, 2025

មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ។

ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្ថែមថា “ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់លើវិធីសាស្ត្រនៃការអនុវត្ត និងការកំណត់អាទិភាពនៃវិធានការគន្លឹះនានា ដើម្បីឱ្យដំណើរការកែទម្រង់នេះបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ នៅពេលដែលខ្ញុំចូលមកកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៦ ខ្ញុំបានយកការងារកំណែទម្រង់ស្ថាប័នជាការងារអាទិភាពមួយដ៏សំខាន់ ដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាពមុតស្រួច។”

លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងត្រៀមលក្ខណៈរួចជាស្រេច និងបន្តចូលរួមសហការយ៉ាងពេញទំហឹង សំដៅឈានទៅសម្រេចបាននូវការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាជន។”

សូមជម្រាបផងដែរថា គិតមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី២៥ ដែលក្រសួងមុខងារសាធារណៈបានសហការជាមួយ ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន»៕


ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ

May 07, 2025

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥) ដែលជាអង្គប្រតិប​ត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាពក្រោមស្នាមព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ខាងក្រោមនេះ ជាសារលិខិតរបស់លោកអភិសន្ដិបណ្ឌិត ស សុខា៖

ក្រសួងទេសចរណ៍ រៀបចំបរិច្ចាគឈាមក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

May 06, 2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, ក្រុមហ៊ុនរបស់ចិន បង្ហាញបំណងវិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

May 06, 2025

(ភ្នំពេញ)៖ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុន Beijing Scitech Holdings Co., Ltd. ដែលជាក្រុមហ៊ុនធំ​មួយ​របស់ចិន បានបង្ហាញបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅ​នៅ​កម្ពុជា។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»

May 05, 2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។

បណ្ឌិត ហែម ប្រសើរ អំពាវនាវដល់ ជនរួមជាតិ យុវជន យុវនារី ឱ្យរួមគ្នាថែរក្សាសន្តិភាព ដើម្បីកុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ដែលបាននាំប្រទេសជាតិ វិនាស ហិនហោច ពលរដ្ឋរងទុក្ខវេទនា ឈឺចាប់ ខ្លោចផ្សាក្រៃលែង

May 05, 2025


ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និង សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអំពាវនាវបែបនេះ ក្នុងឱកាស លោកបណ្ឌិតប្រធាន បានដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់សមាគម  ឯកឧត្តម លោកជំទាវ ជាប្រធាននិងតំណាងគណបក្សនយោបាយនានា និងអ្នកសារព័ត៌មានប្រមាណ១០០នាក់ ធ្វើដំណើរទស្សនកិច្ចនៅ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (មន្ទីរឃុំឃាំង ស-២១) នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច លោកបណ្ឌិតប្រធាន ហែម ប្រសើរ បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង និងបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចថា ដើម្បី៖

ទី១.ស្វែងយល់ស៊ីជំរៅអំពីមូលហេតុនាំឱ្យកើតមានបនប្រល័យពួជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន ដែលបានធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋក្នុងសម័យសង្គ្រាមពី ឆ្នាំ១៩៧៥ដល់១៩៧៩ និង

ទី២. ចង់ជម្រាបជូនជនរួមជាតិទាំងអស់ ជាពិសេស យុវជន យុវនារី ជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព។  ប្រទេសដែលមានសង្គ្រាម ធ្វើឱ្យមានវិនាសកម្ម ហិនហោច សោកនាដកម្ម នៅក្រោមរបបបនប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ បានបណ្តាលឱ្យស្លាប់ពលរដ្ឋស្លូតត្រង់ សិស្សនិស្សិត បញ្ញាវន្ត និងអ្នកសារព័ត៌មាន ជាង៣លាននាក់ ហើយថ្ងៃនេះយើងខ្ញុំបានមកគោរពវិញ្ញាណក្ខន្ធ និងស្វែងយល់អំពីការដឹកនាំដែលធ្វើឱ្យប្រទេសកើតមានសង្គ្រាមនេះ ក្រោមការញុះញង់ពីប្រទេសមួយចំនួន តាំងពីឆ្នាំ១៩៧០ដល់១៩៧៩ ដូច្នេះ លោកប្រធានសូមអំពាវនាវដល់ ជនរួមជាតិ យុវជនជំនាន់ក្រោយ ត្រូវចងចាំថា មានតែសន្តិភាពទេ ទើបធ្វើឱ្យយើងបានសេចក្តីសុខចម្រើន រុងរឿង សូមនាំគ្នាថែរក្សាសន្តិភាព ដើម្បីកុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្រដូចមុន ដែលនាំប្រទេសជាតិ វិនាស ហិនហោច ពលរដ្ឋរងទុក្ខវេទនា ឈឺចាប់ ខ្លោចផ្សាក្រៃលែង។

សូមបញ្ជាក់ថា របប ប្រល័យពូជសាសន៍ប៉ុលពត ឬ របបខ្មែរក្រហម  បានឡើងគ្រប់គ្រងប្រទេស ចាប់ពី ថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ហើយបានជម្លៀសប្រជាពលរដ្ឋទៅកាន់ជនបទ សម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ ដោយបង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង ដូចសត្វ គ្មានថ្ងៃសម្រាក ធ្វើទារុណកម្ម បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ទើបនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា  បានដឹកនាំរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចដឹកនាំ ការពារ ស្តារ និង កសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១” និង ឈានដល់ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងនាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ ឆ្នាំកន្លងទៅ៕


























ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៧

May 04, 2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧។

អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល កម្ពស់ ១១ជាន់ បានបើកការដ្ឋាន បុកគ្រឹះសាងសង់ហើយ និងលេចរូបរាងឆាប់ៗនេះ

May 03, 2025

  អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល កម្ពស់ ១១ជាន់ បានបើកការដ្ឋាន បុកគ្រឹះសាងសង់ហើយ និងលេចរូបរាងឆាប់ៗនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងសុខាភិបាល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានបា្ររព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសំណេះសំណាលនិងពិភាក្សាការងារ

May 03, 2025


នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុក ហាច, ឧត្តម សេង ម៉ារឌី និងឧត្តម គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសវនាការ និងទទួលថវិកា ២ម៉ឺនដុល្លារ ពីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសទិវា ៨ ឧសភា ២០២៥

May 02, 2025

 (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោកជំទាវ លៀង យុគ ថោជេដ្ឋា ភរិយាឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបាននាំយកថវិកាចំនួន ២០.០០០ ដុល្លារ (ពីរម៉ឺនដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ

May 02, 2025

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

លោក ម៉ឹង វុធី នាំអំណោយ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកត្រាំកក់

May 01, 2025

តាកែវ៖ “ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ក្រោយទទួលដំណឹងថា នៅស្រុកត្រាំកក់ មានខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នងផ្ទះ  នៅរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចាត់ឲ្យ លោក ម៉ឹង វុធី អភិបាលរងខេត្ត និងជា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិកាសាខា និងមន្ត្រីប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ មកប្រគល់ជូនពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋ រងគ្រោះ ចំនួន ២៧គ្រួសារ ក្នុងនោះរលំទាំងស្រុង ១ខ្នងផ្ទះ នៅក្នុងភូមិចំនួន ០២ ក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះលោកប្រធាន បានពាំនាំមតិផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ជាពិសេសពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ ”  និង ពាកក្យស្លោក “ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” ។ 

ជាបន្តលោកប្រធាន សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន និងបានលើកអំពីភូមិឃុំសុវត្ថិភាព ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពជាចម្បង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ការប្រុងប្រយ័ត្នអំពីអគ្គីភ័យដែលអាចកើតមានដោយយថាហេតុ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកូនចៅពីជំងឺគ្រុនឈាម ការចូលរួមដាំដើមឈើតាមមូលដ្ឋានអោយបានគ្រប់ៗគ្នា ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ការប្រុងប្រយ័ត្នអំពីបាតុភូតធម្មជាតិផ្សេងៗ និងបានផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុផងដែរ។

សម្ភារៈប្រគល់ជូនគ្រួសាររងគ្រោះមានដូចជា: អង្ករ ២៥ គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុងមានថែមតង់ធំ១ផ្ទាំងផងដែរ។









Powered by Blogger.