គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា និមន្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋ ផ្លាស់ទីចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែន


(ព្រះវិហារ)៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងក្រុមការងារធនាគារជាតិនៃកម្ពុជាដឹក នាំដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា និងស្រី ខៀវ ស៊ីណា ជាចាន់តូ នារសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋប្រមាណ១២៧០គ្រួសារ ដែលបានផ្លាស់ទី ចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ មករស់នៅបណ្តោះអាសន្នស្នាក់ ក្នុងបរិវេណវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែនខេត្តព្រះវិហារ។

លោកស្រីណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការសម្រេចចិត្តចាកចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ របស់បងប្អូននាពេល ជាការលះបង់ដ៏ធំធេង និងជាកម្លាំងដ៏មុតមាំមួយនៅក្នុងការលើកទឹកចិត្ត និងការគាំទ្រដល់វិរះកងទ័ពជា ប្ដី និងជាកូនចៅអស់ក្ដីកង្វល់នៅក្នុងភារកិច្ចការពារបូរណភាពទឹកដី។

លោកស្រីបណ្ឌិត ជា សិរី បន្តទៀតថា ពេលវេលានេះត្រូវតែរួមសាមគ្គីគ្នាធ្វើអ្វីៗយ៉ាង ដើម្បីជាតិមាតុ និងសេចក្ដីសុខរបស់ប្រជាជាតិទាំងមូល ហើយការសម្រេចចិត្តរបស់បងប្អូនកូនចៅ និងគ្រួសារដែលជាទ័ពជួរមុខនៅពេលនេះ គឺជាការលះបង់ដ៏ធំធេងដែលយើងខ្ញុំនៅជួរក្រោយមិនអាចភ្លេចបាន និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្តនូវវីរៈភាពមិនបំភ្លេចបានឡើយ។

លោកស្រីបណ្ឌិត ជា សិរី បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តលើបញ្ហាថែទាំសុខភាព ពិសេសលើកបញ្ហាអនាម័យ ដើម្បីជៀសចេញពីជំងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់គ្រួសារនាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនជាងទាំងជាង១ពាន់គ្រួរសារ ដែលបានផ្លាស់ទីមករចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងបរិវេណវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥០០០ដើមនេះ ភាគច្រើនជាគ្រួសារយោធិនដែលឈរជើងនៅខេត្តព្រះវិហារ៕

No comments:

Powered by Blogger.