គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកោះកុង រំភើបជាមួយកំណើនភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាក និងអំពាវនាវប្រតិបត្តិករទេសចរណ៍ កុំតម្លើងថ្លៃផលិតផល


(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញក្តីសោមនស្សរីករាយ ក្រោយបានឃេីញវត្តមានភ្ញៀវទេសចរយ៉ាងច្រេីនកុះករ មកកាន់ខេត្តកោះកុង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម ព្រះមហាក្សត្រ និងព្រះរាជពិធីច្រត់ព្រះន័ង្គល នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ស្របពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ កំពុងស្ថាបនាជិតរួចរាល់១០០%។

ក្នុងឱកាសនេះ លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់អាជីវករ ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមចូលរួមទទួលភ្ញៀវឲ្យបានល្អទាំងតម្លៃ សេវាកម្ម និងអនាម័យល្អ។ ដោយឡែក មន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យ តាមដាន ណែនាំ ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាននានា កុំឲ្យមានការតម្លេីងតម្លៃខ្ពស់ពេក ដោយត្រូវរក្សាតម្លៃដូចថ្ងៃធម្មតា ឬតម្លៃសមរម្យអាចទទួលយកបាន។

អភិបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងល្អប្រសេីរ។ លោកស្រីអភិបាលខេត្ត ក៏បានថ្លែងអំណរព្រះគុណ អរគុណ ចំពោះព្រះសង្ឃ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង ដែលមានទឹកព្រះទ័យ ទឹកចិត្តល្អថ្លៃថ្លា ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក ដោយបានផ្តល់ទីកន្លែងស្នាក់នៅជូនភ្ញៀវទេសចរដោយឥតគិតថ្លៃ ស្របពេលផ្ទះសំណាក់ សណ្ឋាគារ រីសត អស់បន្ទប់គ្រប់កន្លែង។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង ក៏បានថ្លែងអំណរគុណភ្ញៀវទេសចរទាំងអស់ ដែលបានមកកម្សាន្តខេត្តកោះកុង និងសូមជូនពរឲ្យការធ្វេីដំណេីរទៅកាន់តំបន់ទេសចរណ៍នានា ប្រកបដោយសុវត្ថិភាព ទទួលបានបទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗពីខេត្តកោះកុង ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕

No comments:

Powered by Blogger.