គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្តបញ្ជូនក្រុមការងារនគរបាលជំនាញចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀន

(បន្ទាយមានជ័យ)៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សតាមសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។

ជាក់ស្តែងនៅថ្ងៃទី០៧ ខែ ឧសភាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក អន ឌា នាយការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដឹកនាំក្រុមការងារចល័ត សហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រមូលទិន្នន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស នៅសាលារៀនសុវណ្ណភូមិ២ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានសរុបចំនួន ៥៤នាក់ ប្រុសចំនួន២០នាក់។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អួនប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ យុវជន ដែលទើបគ្រប់អាយុ ឬអ្នកហួសសុពលភាពប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែ(ចាស់) ត្រូវមកធ្វើថ្មី ឲ្យបានគ្រប់គ្នា ប្រយោជន៍ដើម្បីបង្កលក្ខណៈងាយស្រួលប្រើប្រាស់ ក្នុងការប្រកបរប ការងារ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជា ការធ្វើកិច្ចសន្យា ទិញ លក់ ជួល ធ្វើប្លង់ដី ពិសេសគឺប្រើប្រាស់លក្ខណៈផ្លូវការណ៍ផ្សេងៗ និងសម្រាប់បោះឆ្នោតជាដើម៕

No comments:

Powered by Blogger.