អាគារបញ្ជាការដ្ឋានកងរាជអាវុធខេត្តតាកែវថ្មី បានបុកគ្រឹះសាងសង់លេីផ្ទៃដីជាង២ហិចតា ចំណាយថវិកាជាង១លានដុល្លារ ក្រោមម្លប់សន្តិភាព.!
តាកែវ ÷ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថតាកែវ បានឱ្យដឹងថា ដោយសារ បញ្ជាការដ្ឋានចាស់តូចចង្អៀត លោកក៏បានសុំគោលការណ៍ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទែប្រទេស ដើម្បីរកទីតាំងថ្មី ដែលជាដីរបស់មន្ទីរអភិវឌ្ឍជនបទខេត្តចំនួន២ហិតាកន្លះ ក្រោមការជួយជ្រោងជ្រែងពីលោកអភិបាលខេត្តផងនោះ ទេីបទទួលបានទីតាំងថ្មីមានលក្ខណ:ធំទូលាយ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ.។
ការសាងសង់បញ្ជាការដ្ឋានថ្មីនេះ លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងថា គឺធ្វើដើម្បីកងរាជអាវុធហត្ថទាំងអស់គ្នា ដូច្នេះលោកនិងខិតខំធ្វើ ធ្វើឲ្យបាន បន្ទាប់ពីទទួលបានទីតាំងថ្មី លោកក៏បានរៀបចំចាក់ដី ធ្វើរបង ធ្វើរោងដាក់ឡាន កន្លែងស្នាក់នៅរបស់កងកម្លាំង ដាំដើមឈើនឹងសាងសង់រូបគ្រុត នៅខ្លោងទ្វាចូល សរុបជាថវិការអស់ជាង១០០០លានរៀល។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ចំពោះអាគារ បញ្ជាការដ្ឋានដែលធ្វើពិធីបុកគ្រឹះសាងសង់ នៅពេលនេះមានចំនួន២អាគារ ទី១អាគារសម្រាប់ធ្វើការងារ មានទំហ៊ុំទទឹង១២ម៉ែត្រ បណ្តោយ៥៦ម៉ែត្រដោយមានកម្ពស់៣ជាន់ ត្រៀមទុកសម្រាប់តឡើងលើ ១ជាន់ទៀតដែលគ្រោង ចំណាយ ថវិកាអស់ជាង៦៥មុឺនដុល្លា ហើយ១ខ្នងទៀតជាអាគារនគរបាលយុត្តិធម៌ មានទំហ៊ុំ ទទឹង៩ម៉ែត្របណ្តោយ៣៣,៥០ម៉ែត្រ នឹងមានកម្ពស់២ជាន់ ដោយគ្រោងចំណាយថវិកាសាងសង់អស់ប្រមាណ៣៥មុឺនដុល្លា សរុបការសាងសង់អាគារបញ្ជារការដ្ឋានថ្មីនេះចំណាយថវិការអស់ជាង១លានដុល្លា៕
No comments: