គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយ លើបញ្ហាពាក់ព័ន្ធនឹងអន្តរកាលនៃការផ្ទេរការប្រើប្រាស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យដោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងអន្តរកាល នៃការផ្ទេរការប្រើប្រាស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ មជ្ឈមណ្ឌលឡូជីស្ទីក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីជាថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ តំណាងរដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕


No comments:

Powered by Blogger.