គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សាសម្ដេចតេជោ ចេញសេចក្តីថ្លែងការថ្កោលទោស ក្រុមដែលរៀបចំផែនការវាយប្រហារដោយដ្រូនចូលក្នុងភូមិគ្រឹះរបស់ សម្តេចតេជោ ប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រួសារ

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សាសម្ដេចតេជោ និងជា  ប្រធានសាខាគណបក្សប្រចាំទីក្រុងស្តុកតុន និងសមាជិក សមាជិកា បានចេញសេចក្តីថ្លែងការ ដែលមានខ្លឹមសារដើមថា ៖
សាខាគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងស្តុកតុន មានក្តីរន្ធត់ចិត្តនៅ ពេលបានលឺប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ថ្លែងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពីធីសម្ពោធអគារសិក្សា និង សមិទ្ធិផលនានា ក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល ស្តីពីផែនការវាយប្រហារដោយដ្រូនចូលក្នុងភូមិគ្រឹះរបស់ សម្តេចនៅក្រុង តាខ្មៅ ខេត្តកណ្តាល ដើម្បីប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រួសារ។

សាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងស្តុកតុន យល់ឃើញថា ផែនការវាយប្រហារដោយ ដ្រូន ប៉ុនប៉ងធ្វើឃាតក្រុមគ្រួសារថ្នាក់ដឹកនាំកំពូលនៅកម្ពុជាបែបនេះ គឺជាអំពើភេរវកម្មដែលមិន អាចអត់ឱនអោយបាន និងសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា សូម មេត្តាបើកការស៊ើបអង្កេតវែកមុខ ដើម្បីនាំខ្លួនក្រុមភេរវករនិងបក្ខពួកមកផ្តន្ទាទោសតាមច្បាប់។

សាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងស្តុកតុន សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភេរវជននិងបក្ខពួក ដែលចង់ធ្វើឃាតគ្រួសារថ្នាក់ដឹកនាំកំពូលនៅកម្ពុជា ក៏ដូចជាចង់បំផ្លាញ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសន្តិភាពនៅកម្ពុជា ដើម្បីទាញកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម សាជាថ្មី និងវិនាសកម្មដ៏ជូរចត់ដូចអតីតកាល។



No comments:

Powered by Blogger.