គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ទីតាំងល្បែងអនឡាញជាច្រើនកន្លែង ក្នុងស្រុកពញាក្រែក កំពុងបើកលេងផ្ទុយច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ខេត្តត្បូងឃ្មំ៖ មានសេចក្តីរាយការណ៍មកថា ក្នុងភូមិសាស្ត្រ ឃុំត្រពាំងផ្លុង និង ឃុំក្រែក ស្រុកពញាក្រែក មានបើកល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីផ្តិតយករូបភាព អ្នកសារព័ត៌មានយើង បានរាយការណ៍ទៅ លោកនាយប៉ុស្តិ៍ត្រពាំងផ្លុង តាមតេលេក្រាម ០៩៧ ៦៦៦ ២៣ ២១ លោកគ្រាន់តែចូលមើល មិនឆ្លើយបំភ្លឺឡើយ។ ទើបអ្នកសារព័ត៌មានយើង រាយការណ៍បន្តទៅ លោកឧត្តមសេនីយ៍ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ តាមតេលេក្រាម ប៉ុន្តែលោកគ្រាន់តែចូលមើល មិនឆ្លើយតបបំភ្លឺសំណូរអ្នកសារព័ត៌មានឡើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងថែមទាំងបានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចទាំងអស់សហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវរកឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែងស៊ីសង។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម

មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម

មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕





No comments:

Powered by Blogger.