គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលបាត់ដំណឹងឈានចូលដល់ថ្ងៃទី ១០ហើយ

កាលពីថ្ងៃទី ១២កក្កដាឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលកំពុងហោះហើរក្នុងភារកិច្ចវឹកហ្វឺនបានបាត់ការទាក់ទងនៅម្ដុំជួរភ្នំក្រវ៉ាញ។

មួយថ្ងៃក្រោយមកបេសកកម្មស្វែងរុករកបានចាប់ផ្តើម ប៉ុន្តែសកម្មភាពរុករកបានប្រើពេលវេលាអស់រយៈពេល ៩ ថ្ងៃហើយ ប៉ុន្តែមិនទាន់ឃើញមានតំរុយទីដៅណាមួយដែលអាចនាំឆ្ពោះទៅរកឃើញនោះទេ។

ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់កម្លាំងថ្មើរជើងដោយពាក់អាវភ្លៀងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ហើយនៅពេលចុងក្រោយនេះកម្លាំងរុករកបានកើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការដែលប្រើរយៈពេលយូរក្នុងការស្វែងរកដោយសារអាកាសធាតុដែលមានភ្លៀងខ្លាំងនិងចុះអ័ព្ទខ្លាំងហើយងងឹតដែលធ្វើអោយមានការរំខានដល់ឧទ្ធម្ភាគចក្រ ដែលរុករកមើលពីលើ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧កក្កដា ក៏បានចុះទៅដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការរុករកនេះដែរ។

ប្រតិបត្តិការរុករកនេះ ធ្វើឡើងនៅម្តុំជួរភ្នំក្រវ៉ាញនិងភ្នំខ្មោច។

បើតាមមន្ត្រីក្រសួងការពារជាតិបានអោយដឹងថាការវឹកហ្វឺនឧទ្ធម្ភាគចក្រនេះធ្វើឡើងជារាល់ថ្ងៃដែលមានទិសដៅពីភ្នំពេញទៅថ្មដា ហើយពីថ្មដាទៅពោធិ៍សាត់ហើយបកមកភ្នំពេញវិញ។ ហើយឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនៅផ្តុំជួរភ្នំក្រវ៉ាញនេះមានមនុស្សជិះ២នាក់គឺអ្នកបើកបរម្នាក់និងជំនួយការម្នាក់។

យ៉ាងណាក៏ដោយប្រតិបត្តិការរុករកនៅតែបន្ត ខណៈអាកាសធាតុហាក់បានប្រសើឡើងវិញ ដែលអំណោយផលដល់ការងារនេះ៕ ដោយ៖ ធូ កុសល 

No comments:

Powered by Blogger.