ទូលព្រះបង្គំ ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងជា ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត និង សហការី សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយបង្គំ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
ទូលព្រះបង្គំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកអញ្ជលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញាណក្ខន្ធ ព្រះបរមរដ្ឋតនកោដ្ឋ សូមយាងប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រកម្ពុជា ជាកូនចៅ របស់ព្រះអង្គតរៀងរហូតទៅ ។
ទូលព្រះបង្គំចងចាំជានិច្ច ថ្ងៃជាប្រវត្តិសាស្ត្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលសម្តេចយាយផ្តល់ព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់ឱ្យទូលព្រះបង្គំ និងក្រុមការងារបានចូលក្រាបថ្វាយបង្គំគាល់ ក្នុងព្រះបរមរាជវាំង។
សេចក្តីគួរពុំគួរ សូមសម្តេចយាយ ព្រះមេត្តាប្រោសព្រះរាជទានទោស 🇰🇭❤️💐🙏💐❤️🇰🇭
No comments: