ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, May 7, 2024

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញជាអធិបតី ពិធីចុះអនុស្សារណៈ រវាងក្រុមហ៊ុនចំនួន០៣ ដើម្បីអភិវឌ្ឍន៍ថាមពលបៃតង ដើរដោយពន្លឺព្រះអាទិត្យ (សូឡា) នៅកម្ពុជា និងបន្តរលក់ឱ្យសិង្ហបុរី

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។

គោលបំណងនៃការចុះអនុស្សារណៈយោគយល់នេះ ធ្វើឡើងតាមតម្រូវការផលិតថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង។ តាមគោលនយោបាយកម្ពុជា ដែលមានបំណងផលិតថាមពលអគ្គិសនី លក់ទៅឱ្យប្រទេសសិង្ហបុរី តាមការតភ្ជាប់ខ្សែបណ្ដាញក្រោមបាតសមុទ្រ។ តាមតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ថាមពលបៃតងក្នុងប្រទេសសិង្ហបុរី។

ការចុះអនុស្សរណៈនៃការយោគយល់ រវាងក្រុមហ៊ុន GLOBAL CRYPTO TRADING HUB Co., LTD (GCTH), ក្រុមហ៊ុន NE Solar និងក្រុមហ៊ុន UVCELL គឺជាការចាប់ផ្តើមនៃការចូលរួមអនុវត្តន៍គោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ឱ្យបានសម្រេចជោគជ័យនៅមុនដំណាច់ឆ្នាំ២០៥០ និងជាការជួយរួមចំណែកក្នុងការផ្តល់ថាមពលបៃតងដល់ប្រទេសក្នុងសមាគមអាស៊ាន ជាពិសេស គឺប្រទេសសិង្ហបុរី តាមៈរយការតបណ្តាញខ្សែរកាបថាមពលបៃតងក្រោមបាតសមុទ្រ។

កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលបៃតងដោយពន្លឺព្រះអាទិត្យ (សូឡា) ក៏ដូចជាចាប់យកកាលានុវត្តភាពដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូលជាសក្តានុពល លើវិស័យថាមពលអគ្គិសនីរវាងរដ្ឋសមាជិកអាស៊ានរួមមាន៖ កម្ពុជា ម៉ាឡេស៊ីនិងសិង្ហបុរី និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។ 

ដូច្នេះ ជាជំហានដំបូង ក្នុងការចុះអនុស្សរណៈ យើងបានឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុនសហការទាំងអស់ ចុះធ្វើការសិក្សាសមិទ្ធលទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រលើទីតាំងជាក់ស្តែង (Marine Survey) នៅក្នុងភូមិសាស្ត្រដែនទឹក និងទីតាំងផលិតថាមពល តំបន់សេដ្ឋកិច្ច ផ្តាច់មុខ និងគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយការងារនេះនឹងត្រូវចាប់ផ្តើមក្នុងអំឡុងខែមិថុនា ខាងមុខនេះ រហូតដល់ដំណាច់ឆ្នាំ២០២៤។

អនុស្សរណៈនៃការយោគយល់នេះមានភាគីសហការដូចខាងក្រោម៖

ទី១៖ ភាគី GCTH ជាភាគីក្នុងស្រុក និងជាអ្នកទទួលខុសត្រូវផ្នែកអាជ្ញាបណ្ណ, ទីតាំងផលិតថាមពល, ទំនាក់ទំនងជាមួយនឹង EDC និងទាក់ទងជាមួយការលក់អគ្គិសនី ក្នុងស្រុកទៅឱ្យ EDC។

ទី២៖ ភាគី UVCELL ជាភាគីប្រទេសកាណាដា និងជាអ្នកស្វែងរកដៃគូវិនិយោគលើគម្រោងខ្សែរកាប, ដាក់ដើមទុនវិនិយោគ, បច្ចេកទេស និងសាងសង់,  ស្វែងរកដៃគូផលិតអាគុយសម្រាប់ផ្ទុកថាមពល, ទាក់ទងជាមួយការលក់អគ្គិសនី ក្នុងស្រុកទៅឱ្យសិង្ហបុរី, គ្រប់គ្រងគម្រោង។

ទី៣៖ ភាគី NESOLAR ជាភាគីកម្ពុជា ជាអ្នកមានរោងចក្រផលិតផ្ទាំងសូឡា។

ទី៤៖ ភាគី CAMTRAC ជាភាគីម៉ាឡេស៊ី ជាអ្នករកទីផ្សារ សិង្ហបុរី, ទទួលខុសត្រូវបណ្តាញឆ្លងកាត់ពីប្រទេសម៉ាឡេស៊ីទៅសិង្ហបុរី, ទីប្រឹក្សាគម្រោង

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក សង្ឃឹមថា ភាពជោគជ័យរបស់យើងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ភាគីក្រុមហ៊ុនសហការគ្នាតែប៉ុណ្ណោះទេ វានឹងនាំមកនូវវិសាលភាពដ៏ធំធេងក្នុងការផលិតប្រើប្រាស់ថាពលបៃតង ហើយក៏ជាការរួមចំណែកមួយនៃការធ្វើសមាហរណកម្មក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ក្នុងសហគមន៍អាស៊ាន និងដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាតិ និងសកលលោក៕









0 Comments:

Post a Comment