ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Friday, April 26, 2024
Home
»
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង
ចំនួនអ្នកទស្សនា:
Views
ចេញផ្សាយដោយ៖
www.thmeypit.news
April 26, 2024
No comments
អាល្លឺម៉ង់ ៖ ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅមាតុប្រទេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយឯកឧត្តម Tomas Kiechle អភិបាលក្រុង Kempten។
កិច្ចពិភាក្សា បានរៀបចំឡើងនៅសាលប្រជុំនៃសាលាក្រុង Kempten ដោយមានការចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten មួយចំនួនទៀត។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីភាគីអាល្លឺម៉ង់លើប្រធានបទស្ដីពី «ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់»។ ក្នុងបទបង្ហាញលើប្រធានបទស្ដីពី ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ ឯកឧត្តមអភិបាលក្រុង និងលោកបណ្ឌិត ដោយមានការចូលរួមពីអ្នកជំនាញខាងវិមជ្ឈការនិងអភិបាលកិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗគ្នា គោលការណ៍នៃក្របខណ្ឌសហប្រតិបត្តិការរបស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ណែនាំស្តីពីច្បាប់រដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសតម្កល់នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ចមន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten»។ នៅពេលធ្វើបទបង្ហាញពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែករដ្ឋាភិបាលអេឡិចត្រូនិក ដែលក៏មានបទពិសោធន៍ផ្នែកសិក្សាស្រាវជ្រាវជាច្រើនឆ្នាំអំពីទីក្រុងឆ្លាត បានចែលរំលែកអំពីគោលបំណង នៃការរៀបចំមន្ទីរពិសោធន៍នៃអនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំទីក្រុងដោយភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថល។ សូមបញ្ជាក់ថាទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕AAA
Email This
BlogThis!
Share to Twitter
Share to Facebook
← Newer Post
Older Post →
Home
0 Comments:
Post a Comment
Facebook page ថ្មីពិត
THMEYPIT.COM ព័ត៌មានថ្មីពិត
ព័ត៌មានចម្រុះប្រចាំថ្ងៃ
ពលរដ្ឋជាង១,០០០គ្រួសារ រងគ្រោះដោយ ក្រុមហ៊ុនពិភពដីមាស របស់ អតីតឧកញ៉ា ហ៊ី គឹមហុង ស្នើសុំឱ្យតុលាការ ក្រសួងយុត្តិធម៌ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយផ្តល់មេធាវី ឬបង្កើតគណៈកម្មការ ពន្លឿនការដោះស្រាយផ្តល់យុត្តិធម៌ ឆាប់បានប្រាក់សងធនាគារ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ តំណាងប្រជាពលរដ្ឋជាង ១,០០០គ្រួសារ មកពីភ្នំពេញ និងខេត្តនានា បានប្រមូលផ្តុំគ្នា ថ្លែងពីទុក្ខលំបាក និងស្ន...
ឯកឧត្តម ថាំង ប៊ុនសុង និងក្រុមការងារ ថ្មីពិត ចុះសួរសុខទុក្ខ និង នាំអំណោយ ចែកជូន ចាស់ជរា ងងឹតភ្នែក ចំនួន៤គ្រួសារ នៅស្រុកសំរោង
ខេត្តតាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំជើងគួន ជាតំណាង ឯកឧត្តម កែវ ស៊ីវន ប្រធានក្រុមការងារ រួមជា...
ពលរដ្ឋជិត១ម៉ឺនគ្រួសារ ក្នុងស្រុកសំរោង ប្រឈមការខ្វះទឹកស្អាតប្រើ ស្នើ ឯកឧត្តមអភិបាលខេត្តតាកែវ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក មេត្តាអនុញ្ញាតឱ្យជីកស្តារបឹងស្តុកទឹកទាន់រដូវប្រាំងនេះ
ខេត្តតាកែវ៖ ថ្មីៗនេះ លោក ហែម ម៉ាច ប្រធានស្ថានីយ៍ទឹកស្អាតបត់រការ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ជូនប្រជ...
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ដីចំការ ខណៈមន្ត្រីបរិស្ថានខេត្តកំពត កំពុងចុះវាស់វែងនិងបោះបង្គោលថ្ម កសាងប្លង់មេសម្រាប់គម្រោងអេកូទេសចរណ៍
ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា ចាប់ពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣មក ក្រុមមន្ត្រីបរិស្ថានខេត្តកំពងបានចុះវាស់វែង និងបោះបង្គោលថ្មកំណត់និយាមការព្រ...
ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាសតែងតាំង ប្រធានសាខាសមាគមរាជសីហ៍ខេត្តប៉ៃលិន និង សមាជិកជាច្រើនរូបទៀត
ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបត...
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្តល់អនុសាសន៍ឱ្យកាងារលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួងការបរទេស ឱ្យកាន់តែមានប្រសិទ្ធភាព និងកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រិតភាព
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្...
សម្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ម ស៊ីថា នាយកក្រុមហ៊ុន គោកមនវីឡាហ្គោ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ចេញសែកគ្មានទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានចាប់ឃាត់ខ្លួន ឈ្មោះ ប៉ម ស...
សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចនឹងបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត ហើយបន្ទាប់ពីនោះ សម្តេចនឹងឡើងឋានៈ...
តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់
ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រព...
ឯកឧត្តម ស៊ូម សារឿន ប្រធានសាខាគណបក្ស ភ.ព ៩ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក ជាង១,០០០នាក់ នៅសាលប្រជុំវិមាន៧មករា
ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ និងជា ប្រធានសាខាគណបក្ស ភ.ព ៩ បានអញ្ជើញជាអធិបតីពិធី សំណេះសំណាល និងបង្រៀនគូសស...
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
250×320
0 Comments:
Post a Comment