គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ៤៥នាក់

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ៤៥នាក់​ ដើម្បីត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ.ស ២០២៤ ខាងមុខនេះ។ 

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កងកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅហ្នឹងកន្លែង ដើម្បីត្រៀមចេញល្បាតចល័តពេលមានសភាពការកើតឡើងជាយថាហេតុ។ ព្រមទាំងបាននាំយកសម្ភារៈមួយចំនួនដូចជា ៖ ស្រាបៀរចំនួន ២០កេស ទឹកក្រូចកូកាកូឡាចំនួន ១០កេស ទឹកបរិសុទ្ធចំនួន ២៥កេស និងឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀល) ដើម្បីលើកទឹកចិត្តសម្រាប់មន្រ្តីនគរបាលប្រចាំការផងដែរ៕

No comments:

Powered by Blogger.