ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Tuesday, August 1, 2023

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហុន បានចាត់ឱ្យលោកស្រី ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិការសាខា, លោក គាំ សុខុម នាយកសាខា លោក អុី ធារិន ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៧គ្រួសារ ដោយសារខ្យល់កន្ត្រាក់ ក្នុងនោះមានផ្ទះចំនួន ១ខ្នងដួលរលំរាបដល់ដី ៣ខ្នងផ្ទះទៀតរបើកដំបូលស្ទើទាំងស្រុង និង៣ខ្នងផ្ទះទៀតទទួលរងការប៉ះពាលតិចតួច ស្ថិតនៅក្នុងឃុំអូជ្រៅ ស្រុកព្រៃនប់។

ក្នុងឱកាសនោះដែរ លោកស្រី ប្រាក់ ច័ន្ទសុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ លោក គួច ចំរើន ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកនាយកសាខាបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងរងគ្រោះទាំងប្រជាពលរដ្ឋមិនរងគ្រោះ សូមបង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សា សូមបងប្អូនមើលនៅជុំវិញផ្ទះ ចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត និងជាចុងក្រោយនេះ សូមប្អូនទាំងអស់កុំភ្លេច ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន១គ្រួសារដួលរលំផ្ទះទទួលបាន៖ អង្គរ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ទឹកសុទ្ធ ១កេស តង់១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកាចំនួន ១លានរៀល។

អណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសាររបើកដំបូលស្ទើរទាំងស្រុងទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ ១កេស តង់១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកាចំនួន ២០មុឺនរៀល ចែកណែកក្នុងនោះមានគ្រួសារមួយទទួលរងការប៉ះពាល់របើកទាំងដំបូលនិងជញ្ជាំងទទួលបានថវិការចំនួន ៣០មុឺនរៀល។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារទទួលរងការប៉ះពាលតិចតួចទទួលបាន៖អង្គរ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ទឹកសុទ្ធ ១កេស ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកាចំនួន ១០មុឺនរៀល។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានរបើកដំបូលផ្ទះប្រជាពលរដ្ឋ នៅឃុំអូរជ្រៅ ចំនួន៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះទាំងស្រុង១ខ្នង ដើមឈើបាក់សង្កត់ផ្ទះទាំងស្រុង២ខ្នង ក្នុងនោះផ្ទះបានសង្កត់លេីរថយន្ត ២គ្រឿង និងម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត តែមិនបណ្តាយប៉ះពាល់អាយុជីវិត ឬរបួសនោះទេ។

ចំពោះមុខលោកអភិបាលស្រុក រួមជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលដោះស្រាយប្រជាពលរដ្ឋ ដែលពួកគាត់បានជួបនូវគ្រោះធម្មជាតិ បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួន៕

0 Comments:

Post a Comment