ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Tuesday, August 1, 2023

គ.ជ.ប.បង្ហាញលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នៃការបោះឆ្នោតនីតិកាលទី៧ថា គណបក្សប្រជាជន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ៥អាសនៈ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣លទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បង្ហាញថា មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ  និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈក្នុងចំណោមអាសនៈទាំងអស់១២៥អាសនៈ នៅក្នុងសភា។

យោងតាមតារាងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញផ្សាយជាផ្លូវការនៅថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹងឱ្យថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១សំឡេង និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រចំនួន ៧១៦ ៤៩០សំឡេង។

គ.ជ.ប.បានលើកឡើងថា យោងតាមការគណនាក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន ៥ (រាជធានីភ្នំពេញ ១, ខេត្តកណ្តាល ១, ខេត្តកំពង់ធំ ១, ខេត្តព្រៃវែង ១, និងខេត្តកំពង់ចាម ១ ។

តាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប.បានឱ្យដឹងថា ក្រៅពីគណបក្សនយោបាយទាំងពីរខាងលើ មានគណបក្សនយោបាយផ្សេងទៀត ក៏បានទទួលសំឡេងគាំទ្រពីម្ចាស់ឆ្នោតដែរ ដូចជា៖ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤ ២៨៥សំឡេង, គណបក្សធម្មាធិបតេយ្យ ទទួលបាន៨៤ ០៣០សំឡេង, គណបក្សយុវជនកម្ពុជា ទទួលលបាន ៩៧ ៤១២សំឡេង, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ២០ ២១០សំឡេង, គណបក្សខ្មែរតែមួយ ទទួលបាន ៣៦ ៥២៦សំឡេង, គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២៣ ១៩៧សំឡេង, គណបក្សកម្លាំងប្រជាធិបតេយ្យ ទទួលបាន ១៣ ៧០៤សំឡេង, គណបក្សកសិករ ទទួលបាន ១២ ៧៨៦សំឡេង, គណបក្សស្ត្រីដើម្បីស្ត្រី ទទួលបាន ២២ ៨៤៣សំឡេង,

 គណបក្សខ្មែរឈប់ក្រ ទទួលបាន ៤០ ០៩៦សំឡេង, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៣៥ ៤១៦សំឡេង, គណបក្សបំណងពលរដ្ឋ ទទួលបាន ១៣ ៨៣១សំឡេង,គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចទទួល បាន២៦.០៩៣សំឡេងគណបក្សឯកភាពជាតិខ្មែរទទួលបាន ២៥.២៦១ សំឡេងគណបក្សអភិរក្ស ទទួលបាន ២០ ៩៦៨សំឡេង, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន ៥២ ៨១៧សំឡេង ។ ជាមួយគ្នានោះដែរ គ.ជ.ប.បានឱ្យដឹងថា សន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សន្លឹក, សន្លឹកឆ្នោតមិនបានការសរុប ៤៤០ ១៥៤សន្លឹក និងសន្លឹកឆ្នោតនៅក្នុងហិបឆ្នោតចំនួន ៨ ២១៤ ៤៣០សន្លឹក ៕

ដោយអ៊ាង ប៊ុនរិទ្ធ


0 Comments:

Post a Comment