គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អថែមទៀត ទោះក្នុងកាលៈទេសៈណាក៏ដោយ

ភ្នំពេញ: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយឯកឧត្តម តុប សំ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អថែមទៀត បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។

ឯកឧត្តម បានស្នើបែបនេះ ក្នុងកិច្ចប្រជុំលើកទី២៥ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្ដអនុវត្តន៍តាមសារពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការគោរពកោតស្ញប់ស្ញែងដល់ពលិកម្ម និងការលះបង់ច្រើនលើកច្រើនសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផលប្រយោជន៍ជាតិ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំងអស់គ្នា ក៏នូវតែគាំទ្របន្តគោរពស្រឡាញ់ចំពោះសម្ដេច ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រី្ដ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា មន្ត្រីចំនួន៣០០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន២២៧នាក់ និងមន្ត្រី៧៣នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ ការងារពាក្យប្ដឹង អង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ ចំនួន ៣១ពាក្យប្ដឹង។

អង្គភាពប្រឆាំងអំពើពុករលួយ បានផលិតរូបភាព និងវីដេអូ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ជារៀងរាល់សប្តាហ៍ អំពីការបង្ការ ទប់ស្កាត់អំពើពុករលួយ ។អង្គភាព បានចូលរួមពិនិត្យ ការបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម រណ្ដៅដីនៅខេត្តកណ្ដាល ព្រមទាំងបានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និង ខេត្តព្រៃវែង។ ក្រៅពីនេះអង្គភាពបានចុះសង្កេតការណ៍ លទ្ធកម្មសាធារណៈ ចំនួន៩០ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៣៧។ អង្គភាពបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងវិន័យ និងបញ្ជ្រាបបទបញ្ញត្តិផ្ទៃក្នុងរបស់ អ.ប.ព. ជូនមន្ត្រីរបស់ខ្លួនចំនួន ១១៧រូប។ ក្រៅពីនេះមន្ត្រីអង្គភាព ចំនួន៤៦រូប បានទទួលការបណ្តុះបណ្តាលស្តីពី “អំពើពុករលួយឥតដែនកំណត់ តើត្រូវធ្វើកិច្ចសហប្រតិបត្តិការដូចម្ដេច? ដើម្បីដោះស្រាយអំពើពុករលួយ តាមអនឡាញរយៈពេល ១ថ្ងៃ ពីទីក្រុងហុងកុង ដោយបានសហការ រៀបចំដោយសមាគមអន្តរជាតិ នៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (I AACA) និងដៃគូសហការប្រឆាំងអំពើពុករលួយ អឺរ៉ុប (EPAC/EACN)។

ក្រុមប្រឹក្សាស្រាវជ្រាវរបស់អង្គភាព (ART) បានសហការជាមួយមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធ បោះឆ្នោត (IFES) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរំលោភលើការប្រើប្រាស់ធនធានរបស់រដ្ឋ ជូនមន្ត្រីអង្គភាព ចំនួន ៩០រូប ដែលឧទ្ទេសនាមដោយ អ្នកជំនាញការផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងជាទីប្រឹក្សាសុចរិតភាពព័ត៌មានវិទ្យា និងអ្នកជំនាញបរិវត្តកម្មឌីជីថល ក្នុងតំបន់ នៃសម្ព័ន្ធប្រឆាំងអំពើពុករ លួយ ដើម្បីតម្លាភាពនៃអង្គការ IFES ៕

ដោយសួស សំរិត សម្រួលផ្សាយដោយ៖​ធូ កុសល

No comments:

Powered by Blogger.