ភ្នំពេញ៖ លោក ជា កុសល អគ្គលេខាធិការរង សមាគមរាជសីហ៍ និង លោក ហុង សុីទិត ប្រធានសាខាសាធារណៈរដ្ឋកូរ៉េ រួមជាមួយសហការី បានរង់ចាំធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ គណៈប្រតិភូប្រទេសកូរ៉េ ដែលដឹកនាំដោយ លោក Lee Sang Leek អភិបាលក្រុង Hampyeong និង អ្នកស្រី Joon AengRang ក្រុមប្រឹក្សាក្រុង ព្រមទាំង គណៈប្រតិភូក្រុង Hampyeong សរុបចំនួន ១៣រូប បានអញ្ជើញមកទស្សនកិច្ចដោះដូរបទពិសោធន៍ ពង្រឹងកិច្ចសហការជាមួយ សមាគមរាជសីហ៍ និង ស្វែងយល់ឱកាសវិនិយោគ នៅព្រះរាជាណាកម្ពុជា កាលពីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រតិភូសមាគមរាជសីហ៍ បានជួយសម្របសម្រួលគណៈប្រតិភូសាធារណៈរដ្ឋកូរ៉េ នាំទៅរកកន្លែងសម្រាក និង បានជូនពរឱ្យមានសុខភាពល្អ សំណាងល្អ ទទួលបានជោគជ័យក្នុងដំណើរបេសកកម្មទស្សកិច្ចនៅកម្ពុជា និង ជួបតែសុខសុវត្តិភាពក្នុងដំណើរ៕
No comments: