គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

គេហទំព័រព័ត៌មាន ថ្មីពិត ចេញញត្តិគាំទ្រ ដំណើរការបោះឆ្នោតនិងលទ្ធផល នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

គេហទំព័រព័ត៌មាន ថ្មីពិត បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្នុងបរិយាកាសនយោ បាយអព្យាក្រឹត សេរី យុត្តិធម៌ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតបានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំងប្រទេស ចាប់តាំងពីព្រលឹមពេលប្រកាសបើកការិយាល័យបោះឆ្នោតភ្លាម ប្រកបដោយទឹកមុខសប្បាយរីករាយ គ្មានការបង្វិតបង្ខំនិងការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ ពោលគឺអ្នកបោះឆ្នោតអាចអញ្ជើញទៅបោះឆ្នោតជាសម្ងាត់ និងតាមឆន្ទៈរបស់ខ្លួនឯងផ្ទាល់ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ដែលជាកិត្តិយស និងសមិទ្ធផលរបស់កម្ពុជា ក្នុងការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

គេហទំព័រព័ត៌មាន ថ្មីពិត សូមប្រកាសជាឱឡារិកគាំទ្រពេញទំហឹងនូវដំណើរការនៃរៀបចំការបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសូមគាំទ្រនូវទិន្នន័យនៃចំនួនអ្នកបានចេញទៅបោះឆ្នោតនៅទូទាំងប្រទេស ព្រមទាំងលទ្ធផលបោះឆ្នោតបឋម ដែលបានប្រកាសផ្សាយដោយ (គ.ជ.ប) ប្រកបដោយ តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ អាចជឿទុកចិត្តបាន អនុលោមតាមច្បាប់ និងស្របតាមលទ្ធិប្រជាធិបតេយ្យ។



No comments:

Powered by Blogger.