ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីអបអរសាទខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅខេត្តតាកែវ
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីពិធីអបអរសាទខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និង បានអញ្ជើញដឹកនាំសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅខេត្តតាកែវ ដែលពិធីនេះធ្វើនៅស្រុកគីរីវង់ ខេត្តតាកែវ ដោយមានសមាជិក សមាជិកា ចូលរួមចំនួនជាង ៣០០០នាក់ មកពីស្រុកចំនួន៤ គឺស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគីរីវង់ នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣៕
No comments: