ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, June 22, 2023

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជើងគួន បានអញ្ជើញចុះសំណេះសំណាល គ្រួសារបក្សទាំងអស់ ក្នុងឃុំជើងគួន

ចំនួនអ្នកទស្សនា: Views

តាកែវ៖ ឯកឧត្តម កែវ សុីវន អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជើងគួន បានដឹកនាំក្រុមការងារទទួលបន្ទុកភូមិទាំង១១ នៃឃុំជើងគួន អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខគ្រួសារបក្សទាំងអស់ ក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២៣។

ក្នងឱកាសនោះ ឯកឧត្តមប្រធាន និង ប្រធានក្រុមការងារតាមភូមិទាំង១១ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, 

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ។ ជាមួយគ្នានោះ បានថ្លែងពីសមិទ្ធផលសំខាន់ៗ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន គណបក្សប្រជាជនកម្ពុជា។

បន្ទាប់មក ក្រុមការងារបានអញ្ជើញ សមាជិកសមាជិកាបក្ស និងក្រុមគ្រួសារទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត រួចក៏បានប្រគល់អំណោយកំដរដៃរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ និង លោកជំទាវ ខាន់ ម៉ានីដា ជូនគ្រួសារបក្សនីមួយៗផងដែរ៕



















0 Comments:

Post a Comment