ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, June 22, 2023

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុទុមសុរិយា ហៅក្រពើទើ និងចូលរួមរាប់បាត្រព្រះសង្ឃចំនួន ៣៧៧ អង្គ

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាគណៈអធិបតីពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងចូលរួមរាប់បាត្រព្រះសង្ឃចំនួន ៣៧៧ អង្គ ក្នុងវត្តបទុមសុរិយា ហៅក្រពើទើ ស្ថិតក្នុង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

កម្មវិធីនោះមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុកសំរោង មន្ត្រីរាជការស្រុក ឃុំ ភូមិ ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិត បានថ្លែងការកោតសរសើរ និងអបអរសាទរ សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកពីការអភិវឌ្ឍ រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន គណបក្សប្រជាជនកម្ពុជា។

ក្នុងកម្មវិធីនោះដែរក៏មានការ ប្រគល់មេដាយ និង បណ្ណសសើរជូន សប្បុរសជននានាដែលបានចូលរួមកសាងសមិទ្ធផលក្នុងវត្ត។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតបានចូលបច្ច័យជួយកសាងវត្តបន្ថែមទៀតផង៕









0 Comments:

Post a Comment