ខេត្តកំពង់ស្ពឺ៖ ឯកឧត្ដម ឯម សុផល អនុប្រធាន សមាគមរាជសីហ៍ ជាតំណាង ឯកឧត្ដមប្រធាន ស៊ូម សារឿន បានដឹកនាំ យុវជនរាជសីហ៍ ចំនួន៣៥នាក់ នាំយកកូនឈើ ចំនួន៥០០ដើម (បេង គគី ក្ងោក) និងចូលរួមដាំ នៅក្នុងបរិវេណវិទ្យាស្ថានទ័ពជើងគោក ក្រោមកិច្ចទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៍ទោ ម៉ែន សាត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ ម៉ែន សាត ជួសមុខឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមរាជសីហ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងមនុស្សធម៌។ លោកឧត្តមសេនីយ៍ទោ សូមជូនពរថ្នាក់ដឹកនាំ សមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។
ជាទីបញ្ចប់ ឯកឧត្ដម ឯម សុផល បាននាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ព្រមទាំងផ្ដាំផ្ញើដល់បងប្អូន និងក្រុមគ្រួសារ សូមបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕
No comments: