ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, April 25, 2023

ក្រុមការងារក្រសួងព័ត៌មាន កំពុងមមាញឹកក្នុងការរៀបចំមណ្ឌលព័ត៌មានកណ្តាល MPC សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 

រាជធានីភ្នំពេញ :ក្រុមការងារក្រសួងព័ត៌មាន កំពុងមមាញឹកក្នុងការរៀបចំមណ្ឌលព័ត៌មានកណ្តាល MPC សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍មួយនេះ បានប្រព្រឹត្តទៅដោយរលូន។


ឯកឧត្តម ខៀវ កាញារីទ្ធ រួមជាមួយក្រុមជំនាញបច្ចេកទេស នៃគណៈ កម្មការព័ត៌មាន និងផ្សព្វផ្សាយ បានអញ្ជើញចុះពិនិត្យទីតាំងមជ្ឈ មណ្ឌលផ្សាយអន្តរជាតិ IBC និង មណ្ឌលព័ត៌មានកណ្តាល MPC សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ មរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អនុប្រធាន CAMSOC ដែលទទួលការងារសម្រាប់គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានបញ្ជាក់ថា ក្រសួងព័ត៌មាន មានកិច្ចការដែលត្រូវទទួលខុសត្រូវធំ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសទាំងអស់អាចចូលរួមទស្សនាដោយសេរី ដោយមិនគិតថ្លៃក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់វិញ្ញាសាកីឡាទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយលុបចោលការបង់ថ្លៃលើការស្នើសុំសិទ្ធិផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស នានាលើពិភពលោក ។

ឯកឧត្តមបន្ថែមថា ដូច្នេះសម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងផ្សាយ បន្តផ្ទាល់ ត្រូវបានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC ដែលដឹកនាំដោយក្រសួងព័ត៌មាន កំពុងធ្វើការយ៉ាង សកម្មក្នុងក្របខ័ណ្ឌ បច្ចេកទេស ជាមួយបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ដោយគោរពតាមគោល ការណ៍របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្តី ក្នុងការផ្តល់សិទ្ធិផ្សាយដោយឥតមិនគិតថ្លៃ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានបញ្ជាក់ថា រហូតមកដល់ពេល នេះ ក្រុមការងារតាមផ្នែក និងជំនាញនីមួយៗ បានកំពុងមមាញឹកក្នុងការរៀបចំមណ្ឌលព័ត៌មានកណ្តាល MPC សម្រាប់ការផ្សព្វ ផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហើយរាល់កិច្ចការងារប្រព្រឹត្តទៅដោយរលូន និងត្រៀមអនុវត្តន៍ឱ្យបានល្អ ។

លោក ជា លីប៊ុនសៀង នាយកប្រតិបត្តិក្រុមហ៊ុន CSTV រួមជា មួយក្រុមការងារជំនាញបច្ចេកទេសរបស់សាធារណរដ្ឋកូរ៉េ ក៏បានឱ្យដឹងថា សម្រាប់មជ្ឈមណ្ឌលផ្សាយអន្តរ ជាតិ IBC កំពុងដំណើរការរៀបចំសម្ភារៈបរិក្ខារ បច្ចេកទេសស្ទើររួច រាល់ទាំងស្រុង និងបន្តឱ្យរួចសម្រាប់ត្រៀមផ្សព្វផ្សាយការប្រកួតកីឡា SEA Games- ASEAN Para Games ។  មជ្ឈមណ្ឌលផ្សាយអន្តរជាតិ ហៅកាត់ថា IBC គឺទទួលបានសិទ្ធិពីគណៈកម្មាធិការជាតិ CAMSOC ដោយទទួលខុសត្រូវក្នុងការផលិតកម្មវិធីប្រកួតកីឡា ១១ ប្រភេទ ក្នុងព្រឹត្តការណ៍នៃការប្រកួតកីឡា SEA Games- ASEAN Para Games ហើយ ៤ ប្រភេទកីឡាទៀតផលិតដោយក្រុមហ៊ុន GSTV និង១ប្រភេទផលិត ដោយESport របស់ក្រុមហ៊ុនវៀតណាម ។

លោកនាយកក្រុមហ៊ុន CSTV បានបញ្ជាក់ថា ប្រភេទកីឡាទាំង ១៦ ខាងលើនេះ គឺធ្វើឡើងតែនៅរាជធានីភ្នំពេញ ហើយសម្រាប់កម្មវិធីប្រកួតនៅតាមខេត្ត គឺក្រុម ហ៊ុន មិនមានការទទួលខុសត្រូវក្នុងការផលិតនោះទេ ។ អ្វីដែលសំខាន់ពាក់ពន្ធ័ការផ្សាយពាណិជ្ជកម្ម គឺក្រុមហ៊ុន CSTV ក៏មិនមានសិទ្ធិទទួលខុសត្រូវនោះទេ គឺទទួលតែកម្មវិធីកីឡាតែ ១១ ប៉ុណ្ណោះ។ សម្រាប់វឌ្ឍនភាពការងាររបស់ក្រុមហ៊ុន CSTV បានធ្វើមកដល់ ពេលនេះ គឺបានរៀបចំស្តង់ Booth រួចរាល់ហើយ ដោយក្នុងនោះ ក្រុមហ៊ុន បានផ្តល់ Booth ១ កន្លែងសម្រាប់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីបំពេញការងារ ៕

 

0 Comments:

Post a Comment