ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Monday, April 24, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេ​តេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា​ក្នុងវត្តព្រះបារមីវង្កតបុរី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក​ដ៏ថ្លៃ​ថ្លា​​​របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា​សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនានៅកម្ពុជាមិនមានសាសនាណាបង ឬប្អូននោះទេ ព្រោះសាសនាទាំងអស់ត្រូវបានរស់ឡើងវិញដំណាលគ្នាក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបខ្មែរក្រហមអាចលុបបំបាត់ហេដ្ឋរចនាសម្ព័ន្ធផ្នែកសាសនា តែមិនអាចលុបជំនឿក្នុងចិត្តរបស់ប្រជាពលរដ្ឋបាននោះឡើយ។

* សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា វត្តវង្កតបុរី ក្លាយទៅជាទីអារាម​សម្រាប់ត្រកូល «ហ៊ុន» និងត្រកូល «ឌី» ព្រោះបិតា មាតា ព្រមទាំងបងស្រីសាច់ថ្លៃរបស់សម្តេចតេជោ ត្រូវបានបញ្ចុះ និងបូជានៅទីនេះ។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះជាខួប ២៥ឆ្នាំ នៃមរណភាពមាតាសម្តេច, ខួប ១០ឆ្នាំនៃមរណភាពបិតា និងជាខួប ១០០ឆ្នាំថ្ងៃកំណើតរបស់បិតាសម្តេចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបុណ្យខួបនៃមរណភាពបិតារបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីថ្ងៃទី១២ ខែកក្កដា ចំពេលដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងណាក្តី តែសម្តេចមិនអាចបោះបង់ពិធីបុណ្យសម្រាប់បិតា និងមាតានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងភ្ញាក់ផ្អើល និងមិននឹកស្មានថា ល្ខោនទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាននិស្សិតខ្មែរ-ឥស្លាម ៦នាក់ កំពុងស្នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងជួបវិបត្តិនយោបាយ និងសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន កំពុងតាមដាន និងពិចារណាជម្លៀសពួកគេចេញពីស៊ូដង់ខាងត្បូង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ ដោយសារតែប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលប្រជាពលរដ្ឋមានជីវភាពល្អ​ប្រសើរ ទីអារាមក៏មានការរីកចម្រើនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រក៏បានផ្តល់នូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តនូវសេចក្តីល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគេនបច្ច័យបានពីពិធីបុណ្យជាង ៨០លានរៀល ទៅព្រះចៅអធិការវត្តព្រះបារមីវង្កតបុរី ដើម្បីកសាងសមិទ្ធផលដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះស្រមៃចង់ធ្វើនាយករដ្ឋមន្ត្រីស្ទើរស្លាប់ តែមិនបានធ្វើ។ ដោយឡែកសម្តេច មិនដែលចង់ធ្វើនាយករដ្ឋមន្ត្រី តែបានក្លាយជានាយករដ្ឋមន្ត្រីដែលយូរជាងគេលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេរីភាពរបស់សម្តេចជាច្រើន ត្រូវបានបង់ ព្រោះកម្លាំងការពារ ពេលអញ្ជើញទៅកម្មវិធីផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុនប៊ូយ៉ុងថោន នឹងសាងសង់សាកលវិទ្យាល័យមួយនៅក្បែរវត្តទួលក្រសាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋចំណាយប្រមាណ ៧លានដុល្លារបន្ថែម សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម។

0 Comments:

Post a Comment