ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, March 7, 2023

ក្រសួងសាធារណការ រៀបចំពិធីរម្លឹកខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ៖ ស្ដ្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ ៖ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរម្លឹកខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ៖ « ស្ដ្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, ប្រធានសមាគមនារីក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, តំណាងក្រសួងកិច្ចការនារី, និងមន្ត្រីរាជការជាស្ត្រីរបស់ក្រសួងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យវិទ្យាស្ថានតេជោសែនសាធារ ណការ និងដឹកជញ្ជូន សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ រៀបចំកម្មវិធីបណ្ដុះបណ្ដាលវគ្គខ្លីលើការប្រើប្រាស់កុំព្យូទ័រ, កម្មវិធីស្រាវជ្រាវតាមរយៈគេហទំព័រ (Search Engine), ជំនាញធ្វើបទបង្ហាញ (Presentation skill), ជំនាញភាពជាអ្នកដឹកនាំ (Leadership skill), ដល់មន្ត្រីរាជការជាស្តី្រនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនសមត្ថភាពស្ត្រី ឱ្យកាន់តែទូលំទូលាយ និងបានណែនាំឱ្យថ្នាក់ដឹកនាំក្រសួងសិក្សាលទ្ធភាពតែងតាំងស្ត្រី ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន នៅគ្រប់រាជធានី-ខេត្តទាំងអស់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងនាមជាថ្នាក់ដឹកនាំ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រលើមូលបទ ដែលបានលើកឡើងថា ” ស្ដ្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល” ដែលក្នុងនោះការពង្រឹងសមត្ថភាព ឱ្យស្របទៅនឹងបច្ចុប្បន្នភាព នៃការអភិវឌ្ឍរបស់សង្គម។ ពិសេសភាពរីកចម្រើន នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលទាមទារឱ្យស្រ្តីគ្រប់រូប និងមន្ត្រីរាជការជាស្រ្តី ត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទទួលបានព័ត៌មាន នៃការវិវឌ្ឍនទាន់ហេតុការ រាល់ព្រឹត្តិការណ៍សំខាន់ៗ។

ទន្ទឹមនឹងនេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍អំពីការយកចិត្តទុកដាក់ និងការផ្ដល់តម្លៃដល់មន្ត្រីរាជការជាស្ត្រី ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងតម្លៃស្ត្រីយ៉ាងពិតប្រាកដ។ ដោយបានជំរុញសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ ការយកចិត្តទុកដាក់ផ្ដល់កិត្តិយស មិនរើសអើង មិនមើលស្រាលលើសមត្ថភាព ព្រមទាំងបានផ្ដល់ឱកាសឱ្យស្ត្រីបង្កើនភាពអង់អាច ក្នុងការកសាងសមត្ថភាពប្រកបដោយ ចីរភាព សម្រាប់ការអភិវឌ្ឍសង្គមជាតិ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)


0 Comments:

Post a Comment