នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្វាយព្រះរាជអំណរគុណ ព្រះមហាក្សត្រ ដែលសព្វព្រះហឫទ័យដំឡើងឋានន្ដរស័ក្ដិលោកជា «នាយឧត្តមសេនីយ៍»
តាកែវ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថ្វាយព្រះរាជអំណរគុណ ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះហឫទ័យដំឡើងឋានន្ដរស័ក្ដិ ឯកឧត្តម ជា «នាយឧត្តមសេនីយ៍» នៃកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបលោក ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀត ក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះហាក្សត្រ។
នាយឧត្តមសេនីយ៍បណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី១៨ មីនា ២០២៣។
សូមជម្រាបថា កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ » ជូនដល់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
ឯកឧត្តម ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាពេលកន្លងទៅ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក «ផ្កាយ៣»។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
នាយឧត្តមសេនីយ៍ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ នាយឧត្តមសេនីយ៍បណ្ឌិត ក៏ត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគតផងដែរ៕

No comments: