ខេត្តកំពត៖ ឯកឧត្តម សល់ មករា ទីប្រឹក្សាក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកកំពង់ត្រាច ខេត្តកំពត បានបន្តអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈចំនួន២ ប្រចាំខែមីនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយ បញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច ខេត្តកំពត នៅពេលព្រឹក និងរសៀល ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣ ដែលមានការចូលរួមពី ក្រុមការងារពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើននាក់។
ជាលទ្ធផល បញ្ហាប្រឈម សំណូមពរចំនួន ០៧ ត្រូវបានប្រជាពលរដ្ឋលើកឡើង ក្នុងនោះបញ្ហា ចំនួន០១ ត្រូវបានដោះស្រាយរួច និង បញ្ហាចំនួន ០៦ទៀត បានទទួលយក ចុះស្រាវជ្រាវ ខិតខំដោះស្រាយជូន។
វេទិកាទី១៖ ប្រារព្វនៅ នៅភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ទទួលបានសំណូមពរចំនួន២ ហើយបានទទួលយកមក និងចុះសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ។
វេទិកាទី២៖ ប្រារព្វ នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានទួួលសំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន៥ ក្នុងនោះបានដោះស្រាយរួច១ នៅសល់៤ បានទទួលយកសិក្សាដោះស្រាយជូន៕
0 Comments:
Post a Comment