ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតី ពិធីសម្ពោធឆ្លងសមិទ្ធផល ក្នុងវត្តព្រែកសង្កែ ស្ថិតក្នុងស្រុកស្ទឹងត្រង់
ឯកឧត្តមថ្លែងថា សមិទ្ធផល ដែលត្រូវដាក់សម្ពោធនាថ្ងៃនេះ រួមមានមហាសុគន្ធកុដិ របងខាងលិច ខ្លោងទ្វាធំ ហើយគ្រោងបន្តកសាងខ្លោងទ្វាធំខាងលិច និងទ្វាទឹកតភ្ជាប់ផ្លូវ។
សមិទ្ធផលទាំងនេះ គឺកើតចេញពីការចូលរួមចំណែករបស់សប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសទទួលបានការគាំទ្រ និងការឧបត្ថម្ភពីសម្តេចតេជា ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងបុត្រាបុត្រី ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងវត្ត និងអភិវឌ្ឍវិស័យពុទ្ធចក្រ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃគ្រប់វិស័យ។ នៅពេលប្រទេសយើងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម អ្វីៗត្រូវបានបំផ្លាញ សូម្បីវត្តអារាម។ សន្តិភាពមានភាពផុយស្រួយណាស់ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមការពារសុខសន្តិភាព និងស្ថិរភាពឱ្យខានតែបាន។
ឯកឧត្តមសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចែករំលែក ជួយអភិវឌ្ឍភូមិឃុំ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខ្ញុំនឹងបន្តអនុវត្តនូវអ្វីដែលសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើ កំពុងធ្វើ និងអ្វីដែលអ៊ុំណេងបានផ្តែផ្តាំ ដើម្បីបម្រើប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ឲ្យបានល្អប្រសើរ។
No comments: