ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Monday, January 30, 2023

កូនប្រុសច្បង ដ៏មានឥទ្ធិពល វគ្គ១៧ «ការចូលបម្រើកងទ័ព ការទទួលបានតួនាទី និងការបដិសេធ»

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ ឯកឧត្តម ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។

វគ្គ១៧ «ការចូលបម្រើកងទ័ព ការទទួលបានតួនាទី និងការបដិសេធ»

លោក ហ៊ុន ម៉ាណែត បានចូលបម្រើក្នុងជួរកងទ័ពជាតិកម្ពុជា នាឆ្នាំ១៩៩៤ មុនពេលលោកចាកចេញទៅបន្តការសិក្សា វិជ្ជាយោធា នៅសាលាបណ្ឌិតសភាយោធានៅសហរដ្ឋអាម៉េរិក ឆ្នាំ១៩៩៦។

ពេលដែលលោកចាកចេញពីកម្ពុជា ទៅបន្តការសិក្សា ព្រះរាជាណាចក្រកម្ពុជា មិនទាន់ទទួលបាននូវសុខសន្តិភាពនៅឡើយទេ ព្រោះនៅតំបន់មួយចំនួន ប៉ែកខាងលិចប្រទេស ដូចជា សំឡូត អន្លង់វែង និងប៉ៃលិន កំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហមនៅឡើយ។ ពួកខ្មែរក្រហម ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស បានបោះបង់ចោលកាតព្វកិច្ចរបស់ខ្លួន គឺការចូលរួមបោះឆ្នោតដោយសេរី ដែលរៀបចំដោយអង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ (UNTAC)។ ពួកកងទ័ពខ្មែរក្រហម នៅតែបន្តវាយឆ្មក់ ដោយកន្លែងរំខានដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ឪពុករបស់លោក ហ៊ុន ម៉ាណែត គឺសម្តេច ហ៊ុន សែន បានបញ្ចប់សកម្មភាពនេះ ដោយនាំមកនូវសុខសន្តិភាពទាំងស្រុងជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្រ្តឌីហ្វីដ និងគោលនយោបាយ ឈ្នះ ឈ្នះ។ គោលនយោបាយនេះ ចាប់ផ្តើមកម្ទេចការរស់នៅ ឬការប្រមូលផ្តុំជាស្បែកខ្លារបស់ពួកខ្មែរក្រហម នៅឆ្នាំ១៩៩៤ ពីតំបន់ឱរ៉ាល់ រហូតដល់ឆ្នាំ១៩៩៦ នៅតំបន់ប៉ៃលិន។ ឪពុករបស់លោក គឺសម្តេចហ៊ុន សែន និងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក៏ជាអ្នកបណ្តេញពួកខ្មែរក្រហម ដែលបង្ខំប្រជាជនឱ្យធ្វើការ បង្អត់អាហារ ធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនដ៏ឃោរឃៅ ចេញពីអំណាចដែរ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេច ហ៊ុន សែន និងសហការី នៃគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះជីវិត រំដោះសិទ្ធិសេរីភាព រំដោះអ្វីៗផ្សេងទៀត និងធ្វើឱ្យអ្វីៗទាំងនោះមានជីវិតរស់ឡើងវិញរហូតដល់សព្វថ្ងៃ សូម្បីរបបរាជានិយម រួមទាំងការអភិវឌ្ឍដ៏លឿនរហ័សផងដែរ។

លោក ហ៊ុន ម៉ាណេត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាមេរិកដោយជោគជ័យ និងបានត្រលប់មកកម្ពុជាវិញ នៅឆ្នាំ១៩៩៩។ ឆ្នាំ១៩៩៩ គឺជាឆ្នាំ ដែលកម្ពុជាទើបតែទទួលបាន នូវសុខសន្តិភាពពេញលេញទូទាំងប្រទេស និងការចូលជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ដំណាក់កាលនេះ ក្រៅពីការល្បីកក្រើកពីការវិលត្រលប់របស់លោកពីការសិក្សាវិញ ពុំមានប្រភព ព័ត៌មានណាមួយលេចឮថា លោកបម្រើការងារនៅទីណា ក្នុងឋានៈអ្វីទេ រហូតដល់ឆ្នាំ២០០៨ ដល់២០១១ នៅពេលជម្លោះព្រំដែន កម្ពុជា ថៃ កើតឡើងនៅតំបន់ប្រាសាទព្រះវិហារ ទើបកេរ្តិ៍ឈ្មោះរបស់លោក ចាប់ផ្តើមល្បីខ្ទរខ្ទារឡើងម្តងទៀត តាមរយៈសារព័ត៌មានបរទេសធំៗ។ នៅឆ្នាំ២០០៨ លោក ហ៊ុន ម៉ាណែត ទើបតែមានអាយុ៣១ឆ្នាំ។ មន្រ្តីជាន់ខ្ពស់យោធាមួយចំនួននិយាយថា នៅលើសមរភូមិព្រំដែនប្រាសាទព្រះវិហារ ប្រសិនបើមិនមានវត្តមាន ឬការចូលរួមរៀបចំការប្រយុទ្ធរបស់លោក ម៉ាណែត ទេ ការប្រយុទ្ធអាចនឹងជួបការលំបាកខ្លាំង ហើយក៏នឹងមិនអាចធ្វើឱ្យថៃរត់ផាសក្រញាំរកតុចរចា ឬធ្វើដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដែរ ព្រោះថៃមានយុទ្ធភណ្ឌទំនើប និងកម្លាំងទ័ពច្រើនជាងកម្ពុជា។

ក្រោយពីត្រលប់ពីការសិក្សា លោក ម៉ាណែត បានចូលរួមសកម្មភាពការងារ ជាច្រើនជាមួយក្រសួងការពារជាតិ ក្នុងនោះមានគុណសម្បត្តិធំៗចំនួន២ ដែលត្រូវបានគេលើកឡើង និងចងចាំ គឺការបង្កើតអង្គភាពប្រឆាំងភេរវកម្មក្រសួងការពារជាតិ និងការបង្កើតសមាគមយោធិនពិការ និងអតីតយុទ្ធជន។

សហការីដ៏ជិតដិតរបស់លោកម្នាក់ធ្លាប់បង្ហើបឱ្យដឹងថា បន្ទាប់ពីត្រលប់ពីការសិក្សាវិញ លោក ម៉ាណែត បានសង្កេតឃើញថា ក្រសួងការពារជាតិកម្ពុជា មិនទាន់មាន អង្គភាពប្រឆាំងភេរវកម្មទេ ខណៈបណ្តាប្រទេសលើសកលលោក ជាពិសេសប្រទេសជាសមាជិកអាស៊ាន មានទាំងអស់។ លោក ហ៊ុន ម៉ាណែត បានលើកយកចំណុចខ្វះខាតនេះ ទៅបង្ហាញ និងពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីពិចារណា ហើយទីបំផុត អង្គភាពប្រឆាំងភេរវកម្ម ក៏បានបង្កើតឡើង។ អង្គភាពនេះ ធ្វើការសំខាន់ផ្តោតលើការទប់ស្កាត់អំពើភេរវកម្មនានានៅក្នុងប្រទេស ជាពិសេសអំពើភេរវកម្មឆ្លងដែន ភេរវកម្មលើលំហសមុទ្រ។

សម្រាប់ការងារ នៃសមាគមយោធិនពិការ និងអតីតយុទ្ធជនវិញក៏ដូចគ្នា។ លោក ម៉ាណែត សង្កេតឃើញថា យោធិនពិការ និងអតីតយុទ្ធជន មិនត្រូវបានគេយកចិត្តទុកដាក់ ហើយបោះបង់ចោល ស្ទើរតែក្លាយជាមនុស្សអនាថា ព្រោះអ្នកទាំងនេះ គឺសុទ្ធតែជាមនុស្ស ដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីជាតិមាតុភូមិ។ ដោយយល់ឃើញបែបនេះ លោកក៏សាកល្បងលើកឡើង នូវគំនិតនេះបង្ហាញទៅថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីពិចារណា ហើយទំបំផុត សមាគមនេះ ក៏បានបង្កើតឡើងដូចគ្នា។ បច្ចុប្បន្ន សមាគមនេះ មិនមែនធ្វើការឧបត្ថម្ភ ឬផ្តល់ជំនួយតែទៅលើអតីតយុទ្ធជន ឬយោធិនពិការសម័យក្រោយឆ្នាំ១៩៧៩ទេ ប៉ុន្តែ គឺបានជួយទៅដល់អតីតយុទ្ធជនសម័យសង្រ្គាមឆ្នាំ១៩៧០ផងដែរ។ យុទ្ធជន ដែលពិការដោយសារសង្រ្គាមអំឡុងឆ្នាំ១៩៧០ ក៏ត្រូវទទួលបានប្រាក់ខែ ឧបត្ថម្ភជាប្រចាំខែដូចយុទ្ធជនក្រោយឆ្នាំ១៩៧៩ដែរ។

ក្រៅពីនេះ យោធិនពិការ ឬអតីតយុទ្ធជនមួយចំនួន ក៏ទទួលបាននូវផ្ទះគំរូ តាមគោលការណ៍របស់សមាគមដែរ ដែលតាមទិន្នន័យ គិតរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានប្រគល់ផ្ទះជូនពួកគេបានប្រមាណរាប់ពាន់ខ្នង រួមទាំងដីបង្កបង្កើនផល រួចមកហើយ។

គុណសម្បត្តិទាំងនេះ លោក ម៉ាណែត មិនដែលលើកឡើងឡើយ ហើយក៏ហាមមិនឱ្យគេនិយាយដែរ ព្រោះបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកដទៃ ដែលបម្រើការងារជាយូរមកហើយនៅក្រសួងការពារជាតិ។ នៅពេលខ្លះ រាល់ការគិត និងការសម្រេចចិត្តរបស់លោក ធ្វើឱ្យលោកជួបការលំបាក និងស្មុគស្មាញខ្លាំង ព្រោះបើលោកធ្វើតឹង ឬតតាំងខ្លាំងចំពោះកិច្ចការអ្វីមួយ គេនឹងយល់ថា លោកអាចយក ឬអាងលើឥទ្ធិពលរបស់ឪពុកមកគំរាមកំហែង។ ប៉ុន្តែ ប្រសិនបើលោកមិនធ្វើអ្វីសោះ នោះគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់សង្គមជាតិ។ នៅពេលខ្លះ ដោយសារស្មុគស្មាញខ្លាំងពេក លោកបានត្រឹមតែឈរច្រត់ចង្កេះ យកដៃកាន់ចម្រឹងបង្អួច មើលទៅឆ្ងាយ រួចពោលពាក្យថា What Can I Do? តើខ្ញុំអាចធ្វើអ្វីបាន? ដូច្នេះ គ្រប់កិច្ចការទាក់ទងនឹងការសម្រេចចិត្ត ឬធ្វើអ្វីមួយ ពេលខ្លះលោកតែងតែថ្លឹងថ្លែងវែងឆ្ងាយ ដោយយោគយល់ទៅដល់អតីតមន្រ្តីមួយចំនួន ដែលមាននិន្នាការតស៊ូបម្រើជាតិជាយូរមកហើយ ទោះពួកគេមិនសូវមានចំណេះដឹងក៏ដោយ។ លោកមិនចង់ឮពាក្យថា ពេលស្រុកមានសង្រ្គាមរកអ្នកក្លាហាន ពេលស្រុកសាន្តត្រាណ រកអ្នកចេះដឹងនោះទេ។ ប៉ុន្តែ ទោះយ៉ាងណា មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា លោកក៏នៅតែអាចរួមចំណែក ក្នុងការធ្វើកំណែទម្រង់វិស័យយោធាបានជាបណ្តើរៗខ្លះដែរ តាមរយៈការជ្រើសរើសសិក្ខាកាម ឬនិស្សិតកងទ័ព និងការដំឡើងឋានន្តរស័ក្តិ ឬឋានៈតួនាទី។

គេដឹងគ្រប់គ្នាពីខាងដើមហើយថា ក្រៅពីកិច្ចការដ៏សំខាន់ ដែលលោកបានធ្វើកន្លងមកចំពោះវិស័យការពារជាតិ ក៏នៅមានកិច្ចការសំខាន់ និងធំៗចំនួន៣ទៀត ដែលលោកឧត្តមសេនីយ៍បានធ្វើចំពោះជាតិ សាសនា និងព្រះមហាក្សត្រ គឺ កំណែទម្រង់កងទ័ព ការដឹកនាំប្រយុទ្ធនៅ ព្រំដែន និងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កិច្ចការទាំងនេះ មិនមែនមានឪពុកជា នាយករដ្ឋមន្រ្តីហើយ ចេះធ្វើបាននោះទេ ប៉ុន្តែ ទាមទារឱ្យមានសមត្ថភាពជាចម្បង។

ដោយសារគុណសម្បត្តិ នៃសមត្ថភាព ដ៏មហាគាប់ប្រសើរនេះហើយ ទើប លោក ឧត្តមសេ នីយ៍ហ៊ុន ម៉ាណែត ទួលបាននូវការតែងតាំង និងដំឡើងតួនាទីជាបន្តបន្ទាប់។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបា លបានប្រកាសតែងតាំងតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោកដល់លោក ហ៊ុនម៉ាណែត ដែលអំឡុងពេលនេះ លោកទើបតែទទួលបានឋានន្តរស័ក្តិជាឧត្តមសេ នីយ៍ត្រី (ផ្កាយមួយ) បន្ទាប់ពីលោកបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាម៉េរិករយៈពេ ល១១ឆ្នាំ ខណៈកាលពីខែមករា ឆ្នាំ២០០៩ លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិ ពីវរៈ សេ នីយ៍ឯក (ស័ក្តិ ៥ )ទៅជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ)។ ៤ថ្ងៃក្រោយមក គឺថ្ងៃទី០៣ខែធ្នូ ឆ្នាំ ២០១០ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើ ងឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្ត មសេនី យ៍ទោ(ផ្កាយ២)។ ពិធីបំពាក់ឋានន្តរសក្តិ និងការប្រកាសតែងតាំងតំណែង ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ នៅទីស្តីការក្រសួងការពារជាតិ ដោយសម្តេច ពិជ័យសេនាទៀ បាញ់។ នៅអំឡុងពេលនោះ លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត មានតួនាទីជាអគ្គមេបញ្ជាការរងកងអង្គរក្ស និងជាប្រធាននាយកដ្ឋានពិសេស ព្រមទាំងជាមេបញ្ជាការ នៃបញ្ជា ការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ការតែងតាំង ឬដំឡើងឋានន្តរស័ក្តិដល់លោក ក៏ត្រូវអ្នកវិភាគ និងអ្នកនយោបាយខ្លះ រិះគន់ ចំពោះក្រសួងការពារជាតិ និងលោក ហ៊ុន ម៉ាណែត ជាពិសេសរិះគន់សម្តេច ហ៊ុន សែន ថា តែងតាំងកូនប្រុសខ្លួន ដើម្បីពង្រឹងអំណាច។ ជាការឆ្លើយតបសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិ ដល់ កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី មានលក្ខណៈពិសេសខុសគេ និងមានការពិបាក ជាងគេ ព្រោះតាមគោលការណ៍ ក្រសួងការពារជាតិ បានស្នើសុំដំឡើងនាន្តរស័ក្តិជូន លោក ម៉ាណែត យូរមកហើយ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឯកភាព ហើយសាមីខ្លួន គឺលោក ហ៊ុន ម៉ាណែត ក៏ប្រកែកមិនព្រមទទួលយកដែរ។ ការតែងតាំងលោក ម៉ាណែត មិន មែនដោយសារលោកជាកូនរបស់នាយករដ្ឋមន្រ្តីទេ ប៉ុន្តែ ដោយសារបទពិសោធ ដោយសារចំ ណេះដឹង ចំណេះធ្វើ ជំនាញ និងសមត្ថភាពផ្ទាល់ខ្លួន។ ប៉ុន្តែ អ្នកដែលគ្មានសមត្ថភាព គ្មានចំ ណេះដឹង នឹងមិនត្រូវទទួលបានការដំឡើង ឬតែងតាំងតួនាទីបន្ថែមទៀតទេ។

នៅឆ្នាំ២០១១ ដដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសផ្អាកការដំឡើងឋានៈដ ល់ មន្រ្តីជាន់ខ្ពស់យោធាមួយចំនួន ដោយសារឋានៈខ្ពស់ជាងចំណេះដឹង និងបទពិសោធពិត ប្រាកដរបស់មន្ត្រីយោធាមួយចំនួន។ សម្តេចពិជ័យសេនា បញ្ជាក់ថា យើងត្រូវផ្អាកការដំឡើ ងឋានន្តរស័ក្តិជាបណ្តោះអាសន្ន ហើយរង់ចាំរហូតដល់ចំណេះដឹង និងបទពិសោធ របស់ ពួក គេរីកចម្រើនឡើងតាមទាន់ឋានន្តរស័ក្តិ ព្រោះគម្លាតបទពិសោធ ពេលខ្លះធ្វើឱ្យកងយោធពលខេមរភូមិន្ទពិបាកធ្វើការជាមួយមន្ត្រីយោធាមកពីបណ្តាប្រទេសដទៃទៀត ជាពិសេសក្នុងករ ណីដែលមន្ត្រីទាំងនោះចូលរួមប្រជុំជាក្រុម ជាមួយមន្ត្រីសម ភាគីបរទេស ដែលមានឋានន្តរស័ក្តិស្មើគ្នា ប៉ុន្តែកម្រិតបទពិសោធ ចំណេះដឹងខុសគ្នាខ្លាំងពេកនោះ ធ្វើឱ្យពួកគេមិនទទួល បានការគោរព ការផ្តល់តម្លៃពីសមភាគី ឬសមភាគីគ្មានជំនឿចិត្តថា មន្រ្តីយោធា ដែលមានឋានន្តរស័ក្តិធំនេះ គ្មានសមត្ថភាពស្មើពួកគេឡើយ។

នៅឆ្នាំ២០១៣ ចុះថ្ងៃទី១២ ខែមិថុនា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក(ផ្កាយបី) ហើយ ប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានិត ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរៈសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី(ផ្កាយមួយ)ដែរ។

គេចាំថា ការដំឡើង ឋានន្តរស័ក្តិ និងតួនាទីនេះ គឺស្របគ្នានឹងពេលវេលា ដែលកម្ពុជា កំពុងប្រឈមមុខដាក់គ្នាជាមួយថៃ នៅតំបន់ព្រំដែន ប្រាសាទព្រះវិហារ ប្រាសាទតាមន្ត ប្រាសាទតាក្របី និងច្រកទ្វារព្រំដែនថ្មដូន។

ការតែតាំងនេះ និងការតែងតាំងក្រោយៗមកទៀត ក៏ត្រូវបានអ្នកសារព័ត៌មានមួយចំនួនលើក យកមកវិភាគ និងទិតៀន ដោយខ្វះការពិចារណា និងចំណេះដឹងដូចលើកមុនៗដែរ ដោយ ចំអកថា សូមក្រឡេកមើលផ្កាយលើស្មាលោក តើលោកបានធ្វើអ្វីខ្លះចំពោះជាតិ សាសនា ព្រះមហាក្សត្រ? រហូតធ្វើឱ្យលោកទ្រាំមិនបាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ លោក ក៏ប ញ្ចេញប្រតិកម្មបន្តិចបន្តួចលើហ្វេសប៊ុករបស់លោក ទៅកាន់អ្នកផ្តន្ទា ឈ្នានីស ដែលមិនសូវមានក្រមសីលធម៌វិជ្ជាជីវៈទាំងនោះវិញថា លោកសូមយកពេលបន្តិច ដើម្បីបញ្ចេញមតិខ្លី ឆ្លើ យតបទៅនឹងប្រធានបទមួយដែលបានផ្សព្វផ្សាយជាច្រើនដងនៅតាមបណ្តាសារព័ត៌មានមួយចំនួន នាពេលកន្លងមកទាក់ទងទៅនឹងឋានន្តរស័ក្តិរបស់លោក។ កាលពីប៉ុន្មានថ្ងៃមុន មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ វិទ្យុលម្អៀងទៅបរទេស និងបក្សប្រឆាំង អាស៊ី សេរី បានផ្សាយថា លោកត្រូវបានដំឡើងជានាយឧត្តមសេនីយ៍ផ្កាយមាសបួន ហើយថ្មីៗនេះ សារព័ត៌មានមិនល្បីឈ្មោះនិងគ្មានវិជ្ជាជីវៈមួយបានផ្សាយម្តងហើយម្តងទៀត ទាក់ទងទៅនឹងការពាក់ស័ក្តិរបស់លោក ដោយអ្នកសរសេរ បានខិតខំស្រាវជ្រាវរកឯកសារតែងតាំងពីក្រសួ ងការពារជាតិមកបង្ហាញ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យលោកសម្រេចចិត្តបញ្ចេញមតិឆ្លើយតបនៅពេលនេះ គឺប៉ុន្មានថ្ងៃមុន សារព័ត៌មានដដែលនេះ បានសរសេរលិខិតទៅថ្នាក់ដឹកនាំរបស់ លោក និងទាមទារឱ្យគេបកស្រាយពីរឿងលោក ដែលលោកគិតថា នេះជាទង្វើជ្រុលហួសព្រំដែនរបស់អ្នកសារព័ត៌មាន។ ទោះជាយ៉ាងណា ជាដំបូងលោកក៏ថ្លែងអំណរគុណចំពោះវិទ្យុអាស៊ីសេរី និងសារព័ត៌មានមួយនោះ ដែលបានយកចិត្តទុកដាក់តាមដានរឿងឋានន្តរស័ក្តិរបស់ លោក ហើយមានកង្វល់ខ្លាចលោកពាក់ស័ក្តិមិនគ្រប់។ ចំណុចនេះមិនមែនជាកង្វល់ឬការផ្តោ តអារម្មណ៍របស់លោកទេ ហេតុដូច្នេះអ្នកសារព័ត៌មានមិនចាំបាច់តាមដានច្រើនលើរឿងនេះទេ។ ប្រសិនបើចាប់អារម្មណ៍ខ្លាំងលើរឿងការងាររបស់លោក គួរតែបង្វែរអារម្មណ៍ពីថា តើថ្ងៃ នេះ ម៉ាណែត ពាក់ផ្កាយប៉ុន្មាននៅលើស្មា ទៅជាសួរថា តើ ហ៊ុន ម៉ាណែត បានធ្វើអ្វី ខ្លះ ដើម្បីបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាមេ បញ្ជាកា ររងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ នេះជាការងារដែលលោក ម៉ាណែតផ្តោតអារម្មណ៍ខ្លាំងនាពេល បច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត បានចំអកទៅវិញថា សូមអ្នកសារព័ត៌មានស្រាវជ្រាវមើលថា តើហ៊ុន ម៉ាណែត បានធ្វើអ្វីខ្លះ ដើម្បីរួមចំណែកក្នុងការកសាងសមត្ថភាពកងកម្លាំងជាតិប្រឆាំងភេរវកម្ម ចាប់ផ្តើមតាំងពីចំណុចសូន្យ៦ឆ្នាំមុន ដែលពេលនោះកម្ពុជាមិនទាន់មានកម្លាំងជំនាញប្រឆាំងភេរវកម្មឱ្យក្លាយជាកម្លាំងមួយ ដែលបណ្តាថ្នាក់ដឹកនាំកងទ័ពបរទេសបានវាយតម្លៃថា ជាកម្លាំ ងលំដាប់ទីមួយ នៅក្នុងតំបន់ ដោយផ្អែកលើសមត្ថភាពជំនាញប្រឆាំងភេរវកម្ម និងជាកម្លាំងមួ យ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយយថាហេតុផ្សេងៗ ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំជាតិ និងអន្តរជាតិសំខាន់ៗនាពេលកន្លងមក។ «សូមស្រាវជ្រាវមើលផងដែរថា តើខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំជានាយរងសេនាធិការចម្រុះ និងមេបញ្ជាការរងកងទ័ពជើងគោក ចូលរួមចំណែកអ្វីខ្លះ ជាមួយថ្នាក់ដឹកនាំកងទ័ព ក្នុងការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រការពារជាតិ សម្រាប់អនាគត។ ជាពិសេសទាក់ទងនឹងការកសាងប្រៀបការពារជាតិ ការពង្រឹងនាយទាហានវ័យក្មេងសម្រាប់ការបន្តវេនការពារជាតិនាពេលអនាគត ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងទ័ពនិងគ្រួ សារទ័ព ការយកចិត្តទុកដាក់ទៅលើយោធិនចូលនិវត្តន៍ ពលី មរណៈ និងការងារមួយចំនួនផ្សេងទៀត។ដូច្នេះ ប្រសិនបើការស្រាវជ្រាវរបស់លោករកឃើញនូវចំណុចខ្វះខាតរបស់ខ្ញុំក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្ញុំ សូមមេត្តាប្រាប់ខ្ញុំផង ហើយបើលោកអាចផ្តល់ជាមតិ យោបល់ទាក់ទងនឹងការកែលម្អចំណុចខ្វះខាតទាំងនោះ ខ្ញុំកាន់តែអរគុណលោកច្រើន។ ខ្ញុំក៏សូមសំណូមពរផងដែរ សូមលោកកុំទៅរំខានថ្នាក់ដឹកនាំរបស់ខ្ញុំទៀតទាក់ទងនឹងរឿងស័ក្តិរបស់ខ្ញុំ»។

នៅឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានក្រសួងការពារជាតិប្រគល់តំណែងសំខាន់ៗ ចំនួ ន៣បន្ថែមទៀត ក្នុងនោះមានតំណែង ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជា នាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី ជំនួសនាយឧត្តម សេនី យ៍ សៅ សុខា នាយកឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ មាស សុភា ដែលអ្នក ទាំងពីរ ត្រូវឈរឈ្មោះជាតំណាងរាស្រ្ត ឯលោក សៅ សុខា ត្រូវជំនួសនាយឧត្តមសេនីយ៍ ប៉ុ ល សារឿន ដែលទៅឈរឈ្មោះជាតំណាងរាស្រ្តដែរ។

ក្នុងពិធីប្រគល់តំណែងថ្មីចំនួន៣ដល់លោក ម៉ាណែត នាថ្ងៃនោះសម្តេចពិជ័យសេនា ទៀ បា ញ់ មានប្រសាសន៍ថា លោក ម៉ាណែត អាចនឹងត្រូវដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ផ្កា យ មាស៤ នាពេលខាងមុខ។ ដំណឹងនេះ ក៏ធ្វើឱ្យរំជើបរំជួល ដល់អ្នកសារព័ត៌មានក្រៅស្រុក និងអ្នកវិភាគបែបលម្អៀងយកទៅវាយប្រហារសាជាថ្មីផងដែរ។

នៅបន្ទប់ទទួលភ្ញៀវ នៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សក្រុងតាខ្មៅ កាលពីចុងខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជាអ្នកការពារក្រុមគ្រួសារសម្តេច ហ៊ុន សែន ៣០ឆ្នាំមកហើយនោះ មានប្រសាសន៍ថា ការតែងតាំងលោកឧត្តមសេនីយ៍ហ៊ុន ម៉ា ណែត គឺជារឿងពិបាកស្មុគស្មាញជាងគេ ព្រោះជាទូទៅ ទាំងសាមីខ្លួន(លោក ហ៊ុន ម៉ាណែត) និងសម្តេច ហ៊ុន សែន ជាឪពុក មិនងាយនឹងឯកភាព និងយល់ព្រមទទួលយកការតែងតាំងណាមួយ ខុសពីអ្នកវិភាគ ឬអ្នកសារព័ត៌មានលម្អៀងទៅបរទេស ឬបក្សប្រឆាំងដែលតែងតែ វាយប្រហារខុសពីការពិត គ្មានចំណេះដឹងលើវិស័យកងទ័ពថា ការតែងតាំងគ្មានតម្លាភាព។ ជាធម្មតា ការរិះគន់របស់មនុស្សមានបំណងពីរធំៗ គឺរិះគន់ដើម្បីស្ថាបនា និងរិះគន់ ដោយការ ច្រណែន។ មនុស្សខ្លះ ឃើញគេមានចំណុចខ្វះខាតក៏រិះគន់ ដើម្បីជួយកែលម្អ និងស្ថាបនា ហើយពេលឃើញគេរីកចម្រើនក៏ជួយត្រេកអរ។ ប៉ុន្តែ មនុស្សខ្លះ ពេលឃើញគេរីកចម្រើន ក៏ មានចិត្តច្រណែន ហើយរិះគន់គេ ដើម្បីជាន់ពន្លិច អ្នកដទៃ ខណៈខ្លួនឯង មិនមាន ចេះអ្វី សោះ។ អ្នករិះគន់ខ្លះ មិនដឹងរឿងអ្វីសោះ ក៏បង្កើតរឿង ដើម្បីឱ្យគេចាប់អារម្មណ៍៕

ដោយ៖ គង់ សិរីរ័ត្ន សម្រួលផ្សាយដោយ៖ ដារ៉ា

0 Comments:

Post a Comment