ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Saturday, December 24, 2022

សិស្សមេធាវីជំនាន់១៨ ចំនួន ៦៣នាក់ ចូលធ្វើសច្ចាប្រណិធាន នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ

ចំនួនអ្នកទស្សនា: Views


លោក ដន ហុកលី ដែលទើបចូលធ្វើសច្ចាប្រណិធាន បានប្រាប់បណ្តាញព័ត៌មាន  នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ថា មេធាវីជាវិជ្ជាជីវៈសេរីមួយ ដែលបាននិងកំពុង ជួយរួមចំណែកលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជាយ៉ាងធំធេង។ លោកបានប្តេជ្ញា ប្រកបការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈមេធាវី ឲ្យត្រឹមត្រូវតាមច្បាប់ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យច្បាប់នេះផងដែរ។

ពេលដឹកនាំសិស្សមេធាវីចូលធ្វើសច្ចាប្រណិធាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក លី ច័ន្ទតុលា បានជម្រាបជូនក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ អំពីការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងការទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់បេក្ខជន-បេក្ខនារី និងបានណែនាំដល់សិស្សមេធាវីជំនាន់ ១៨ទាំងអស់ នៅពេលចេញប្រកបវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ត្រូវមានស្មារតីស្រឡាញ់យុត្តិធម៌ ជួយការពារក្តីដល់ជនក្រីក្រដោយមិនគិតកម្រៃ ពង្រឹងសមត្ថភាពនិងចំណេះដឹងជាប្រចាំ និងត្រូវចូលរួមលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

ជាចុងក្រោយ លោកប្រធាន បានជូនពរឱ្យសិស្សមេធាវីជំនាន់១៨ ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។

សូមជម្រាបថា លោក លី ច័ន្ទតុលា ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអះអាងពីការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើមេធាវីដែលធ្វើខុសវិជ្ជាជីវៈ ខណៈមានមេធាវី ចំនួន៨រូប បានទទួលរងទណ្ឌកម្ម។ ក្នុងទិសដៅទាំង ១៣ចំណុច សម្រាប់អាណត្តិទី២ របស់ខ្លួន លោក លី ច័ន្ទតុលា នឹងបន្តពិនិត្យ និងតាមដាន និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់ និងវិធានរបស់គណៈមេធាវី និងសិក្សាឡើងវិញ អំពីយន្តការដាក់ទណ្ឌកម្មវិន័យ របស់ក្រុមប្រឹក្សាគណៈមេធាវី៕

0 Comments:

Post a Comment