គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម សែ សុឃន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ


ខេត្តកំពង់ធំ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២  ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ឌិត ធន សមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងសមាជិកសមាជិកា អញ្ជើញចូលរួមក្នុងពិធីប្រកាសភារកិច្ច លោក សំ កុសក ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។


លោក សំ កុសក ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ដែលទើបប្រកាសថ្មីៗ បានឡើងប្ដេជ្ញាចិត្ត ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា មានកិច្ចសហការណ៍ល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និង កងកម្លាំទាំងបី រួមគ្នាអនុវត្តច្បាប់ និងកម្មវិធីនយោបាយ។ ជាពិសេសយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់ ដើម្បីឲ្យប្រទេសយើង ទទួលបានការរីកចម្រើនទៅមុខជានិរន្តន៍។


ឆ្លៀតក្នុងឱកាសនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមឱ្យលោក សំ កុសល ដឹកនាំអង្គភាពគយ និងរដ្ឋាករខេត្តកំពង់ធំ ទទួលបានភាពជោគជ័យ និងទទួលបានសមិទ្ធិផលល្អៗ បន្ថែមទៀត។ ដូចដែលយើងបានដឹងហើយថា អង្គភាពគយ និងរដ្ឋាករ ជាអង្គភាពមួយដើរតួនាទី យ៉ាងសំខាន់ ក្នុងការស្វែងរកចំណូលយ៉ាងសន្ធឹកសន្ធាប់របស់ជាតិ។ ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ សម្រាប់ការត្រួតពិនិត្យ ប្រមូល ពន្ធអាករ និងកម្រៃគ្រប់ប្រភេទទំនិញនាំចេញ នាំចូល ក៏ដូចជាការបង្ការបទល្មើសគេច ពន្ធរាល់ទំនិញនាំចេញ នាំចូល ព្រមទាំងសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។ ដូចនេះក្នុង នាមអាជ្ញាធរខេត្ត សូមអះអាងថានឹងផ្ដល់កិច្ចសហការណ៍យ៉ាងល្អប្រសើរ រាល់កិច្ចការ ឬសំណូមពរ របស់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ។


ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ និងក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពបានផ្ដល់ សេវាបម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ:សម្រួលដោយ:dara

No comments:

Powered by Blogger.