ខេត្តសៀមរាប ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីជំនាញកសិកម្មខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វគោ ក្របីទាំងអស់ក្នុងខេត្ត សូមនាំយកសត្វគោ ក្របីរបស់ខ្លួន មកចាក់វ៉ាក់ សាំងការពារជំងឺផ្សេងៗនារដូវវស្សានេះ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វ ពាហណៈបានចាប់ផ្តើមហើយ។
លោកព្រុំ វិច ប្រធានការិ យាល័យផលិតកម្ម និងបសុ ព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត សៀមរាប បានឱ្យដឹងថា ក្នុងមួយឆ្នាំយុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺសត្វគោ ក្របី ត្រូវបានធ្វើឡើងចំនួន២លើក ដើម្បីបង្ការការឆ្លងជំងឺមួយ ចំនួន ដល់សត្វពាហណៈរបស់ប្រជាពលរដ្ឋ ដូចជាជំងឺសាទឹក អុតក្តាម និងបូសខ្យល់ជាដើម ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋចំណាយថវិកាឡើយ។ ក្នុងនោះសម្រាប់ខេត្ត សៀមរាប បានចាប់ផ្តើមដំណើរការនូវយុទ្ធនាការនេះ គ្រប់ស្រុកទាំងអស់ទូទាំងខេត្ត ឱ្យបានមុនរដូវភ្លៀងធ្លាក់ជោគ ជាំចូលមកដល់។
លោកបន្តទៀតថា ចំពោះវ៉ាក់សាំងដែលបានផ្តល់ដល់សត្វគោ ក្របី របស់ប្រជាពល រដ្ឋទាំងអស់ សុទ្ធតែមានសារសំខាន់ ក្នុងការពារសត្វទាំងនោះពីជំងឺឆ្លងផ្សេងៗ ចៀសវាងសត្វឈឺឬងាប់ ឬអាចឆ្លងជាទ្រង់ទ្រាយធំ ដែលនាំឱ្យបងប្អូនត្រូវខាតបង់ថវិកា។
0 Comments:
Post a Comment