នាយសេនាធិការរងកងទ័ពជើងគោក វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស បានព ង្រឹងសមត្ថភាព និងបង្កើនគុណភាពដល់កម្លាំងការពារអាកាសឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងភារកិច្ចការពារជាតិបានរឹងមាំ
ភ្នំពេញ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំ ប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២២ ដែលបានដំណើរបើកនាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការ ការពារជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត។
ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅមូលដ្ឋានកងការពារអាកាស (ទួលត្រាច ) ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានមានប្រសាសន៏បន្ថែមទៀតថា ថ្វីត្បិតតែបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហ្វឺនជាប្រចាំ សម្តៅលើកកម្ពស់ សមត្ថភាព ចំណេះជំនាញពិតប្រាកដ និងឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
នៅក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរចំពោះឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានការពារអាកាសទាំងអស់ដែល បានសហការគ្នាជាធ្លុងមួយ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ដោយអនុវត្តន៍តាមចរាចរណែនាំ ការចង្អុលបង្ហាញពីបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារអាកាសទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន និងមានការទទួលខុសត្រូវខ្ពស់ ។សូមថ្លែងអំណរគុណផងដែរ ចំពោះបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសម្ព័ន្ធមេត្រីភាពដែលបានរៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២២ បានដំណើរការទៅតាមការគ្រោងទុកនាពេលនេះ ។ ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានគូសបញ្ជាក់ពីលក្ខណៈពិសេសនៃជំនាញការពារអាកាស និងតួនាទី ភារកិច្ចកាំភ្លើងការពារអាកាសថា ជាប្រភេទកាំភ្លើងសម្រាប់កម្ទេចរាល់គោលដៅសត្រូវទោះនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក ព្រមទាំងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ ក្នុងន័យសំខាន់នៃការងារការពារបូរណភាពទឹកដីបានរឹងមាំ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានភាពម៉ឺងម៉ាត់ តស៊ូពុះពារ ខិតខំរៀនសូត្រ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចនូវផែនការហ្វឹកហ្វឺន គោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងវគ្គបានល្អ ត្រូវជម្នះឱ្យបាននូវភាពអសកម្មទាំងឡាយ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ ជារបងការពារជាតិរឹងមាំ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួនដើម្បីបង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់ សង្ឍឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។
នៅក្នុងរបាយការណ៏បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២២ ដែលផ្តល់ដោយលោកវរសេនីយ៍ឯក ឱក ឆាយ នាយផ្នែកហ្វឹកហ្វឺន បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកបានឱ្យដឹងថាវគ្គហ្វឹកហ្វឺននេះមានរយះពេល ០៣ខែ ស្មើរ ៩១ថ្ងៃ ។
៩១ថ្ងៃ ។ ចាប់ពិថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។ មានសមាសភាពចូលរួមចំនួន ១១០នាក់ កម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ១០០នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក គ្រូយោធាចារ្យចំនួន ១០នាក់ សិក្សាខ្លឹមសារមេរៀនដែលត្រូវហ្វឹកហ្វឺនរួមមាន យោធារួម អប់រំចិត្តសាស្ត្រ ឋានលេខា បច្ចេកទេសកាំភ្លើងការពារអាកាស មុខវិជ្ជាកាំភ្លើង ១២,៧ មម, ២៣មម និង៣៧ មម ៕
ដោយ៖ dara ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
0 Comments:
Post a Comment