គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូចូលរួមចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃី២៤ ខែមេសា ឆ្នាំ២០២៤។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធ ភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។

នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ លោក ហួត ហាក់ នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគមសន្និសីទ ស្តីពីគោលនយោបាយរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ៗ ពាក់ព័ន្ធមួយចំនួនទៀត។

រដ្ឋមន្ត្រី ហួត ហាក់ ក៏មានជំនួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ និងប្រធានស្ថាប័នដៃគូសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

បន្ថែមពីនេះ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនផលិតកម្ម Daubay Production ដែលធ្លាប់ថត ភាពយន្តទេសចរណ៍នៅកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមជាមួយជំនួបពិភាក្សាការងារជាមួយ លោកអនុរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ផលិតកម្ម Daubay Production និងក្រុមផលិតករផ្សេងៗ ដើម្បីជំរុញបន្តថតភាពយន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា៕


No comments:

Powered by Blogger.