គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋបាលខេត្តកំពង់ធំ ទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាល អភិបាលខេត្តកំពង់ធំ បានអញ្ជើញទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីលោកសាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជា នាសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ។

លោកសាស្រ្តាចារ្យ ស៊ុំ សត្ថា បានលើកឡើងថា ដោយមើលឃើញអំពីការគិតគូរនិងក្តីអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល និងការួមចំណែកជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចលោក នួន ផារ័ត្ន និងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរដែនដីទាំងអស់បានយកចិត្តទុកដាក់បម្រើជូនប្រជាពលរដ្ឋ ថ្ងៃនេះលោកមានក្តីសោមនស្សរីករាយបាននាំយកថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម ដែលមានជីវភាពខ្វះខាតដែលមានដូចជា Glimepiride ៣mg ចំនួន ១.០០០ ប្រអប់ និងGlimepiride ២/៥០០ ចំនួន ១.៥០០ ប្រអប់។

លោក នួន ផារ័ត្ន បានថ្លែងថាក្នុងនាមគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ុំ សត្ថា ដែលបានឧបត្ថមជូនរដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម។ តាមរយៈ កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំងឺទឹកនោមផ្អែម។

ជាមួយគ្នានេះលោក នួន ផារ័ត្ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគិតគូពីបញ្ហាសុខភាពរបស់ខ្លួន ត្រូវត្រួតពិនិត្យសុខភាព ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មានដោយហាត់ប្រាណជាប់ជាប្រចាំ និងបន្ថយការហូបប្រៃ ផ្អែម និងមានជាតិខ្លាញ់ច្រើន ពិសេសគ្រឿងស្រវឹងជាដើម ដើម្បីបង្ការកើតជំងឺទឹកនោមផ្អែម និងសម្ពាធឈាម៕

No comments:

Powered by Blogger.