គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោក Netanyahu អរគុណលោក Trump ដែលបានរក្សាការសន្យាក្នុងការគាំទ្រអ៊ីស្រាអែល


នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក Trump ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ សម្រាប់ការរក្សាការសន្យារបស់លោក ដើម្បីផ្តល់ឱ្យអ៊ីស្រាអែលនូវឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារខ្លួន ទប់ទល់ការប្រឈមនឹងសត្រូវចម្បងរបស់យើង និងដើម្បីធានាអនាគតនៃសន្តិភាព និងវិបុលភាព។ 

មន្ត្រីអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃសៅរ៍ថា សេតវិមានបានបញ្ចេញគ្រប់បែកចំនួន ១.៨០០ តោន ដែលកន្លងមក ត្រូវបានបង្កកដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។

នៅថ្ងៃសៅរ៍ដដែលនោះ លោកប្រធានាធិបតីអាមេរិក Donald Trump បានសរសេរក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Socialរបស់លោកថា ឧបករណ៍ជាច្រើនកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងជួបលោកប្រធានាធិបតីអាមេរិក Donald Trump នៅដើមខែកុម្ភៈ ទោះបីជាកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ក៏ដោយ។

ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនោះ មានសារៈសំខាន់ ហើយប្រជាជាតិទាំងពីរនឹងព្យាយាមព្រមព្រៀងគ្នាលើបញ្ហាធំៗ ជាច្រើន រួមទាំងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ផងដែរ៕

No comments:

Powered by Blogger.