គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់វាយប្រហារបណ្ដាលឲ្យខូចខាតផ្ទះ និងខូចខាតអគាររដ្ឋមួយចំនួន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានចុះទៅដល់ឃុំប្រាសាទ ស្រុកស្អាង ក្រោយខ្យល់កន្ត្រាក់បានវាយប្រហារប៉ះពាល់ផ្ទះពលរដ្ឋចំនួន២១គ្រួសារ និងខូចខាតអគារដ្ឋ និងវត្តមួយចំនួនផងដែរ។

ការចុះសួរសុខទុក្ខកាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកអភិបាលខេត្ត បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខរបស់ពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម គួច ចំរើន បានឧបត្ថម្ភពលរដ្ឋក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ ជួយថវិកាជួសជុលអគាររដ្ឋឡើងវិញ ឧបត្ថម្ភថវិកាបន្ថែមដល់ពលរដ្ឋ ព្រះសង្ឃ និងប្រគេនថវិកាចំនួន៥ពាន់ដុល្លារបន្ថែមទៀត សម្រាប់ការកសាងចេតិយឡើងវិញ ក្រោយរងការខូចខាតធ្ងន់ធ្ងរ។

ក្រោយពីបញ្ចប់ការងានេះ លោកអភិបាលខេត្ត បានចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមកណ្ដូបរបស់ពលរដ្ឋ និងពិនិត្យតម្រាយផ្លូវព្រែកពោធិ៍ដែលព្រែកជីកហ្វូណនតេជោត្រូវជីកកាត់ផងដែរ។

អភិបាលស្រុកស្អាង លោកជឺ កឹមហៃ បានថ្លែងថា ក្រោយពីខ្យល់កន្ត្រាក់បានវាយប្រហារចំម្ដុំឃុំប្រាសាទទាំងកណ្ដាលយប់ លោកបានចាត់ឲ្យមន្ត្រីចុះជួយអន្តរាគមន៍ភ្លាមៗ ដោយមិនទុកឲ្យពលរដ្ឋរូបណារងគ្រោះនោះឡើយ។

ខាងក្រោមនេះជារបាយការណ៍ប៉ះពាល់ និងការជួយឧបត្ថម្ភ៖

*ទី១៖ វេលាម៉ោង១០យប់ ក្នុងមូលដ្ឋានឃុំប្រាសាទ បានរងនូវបាតុភូតខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតវត្តអារាម សាលារៀន និងផ្ទះប្រជាពលរដ្ឋមួយចំនួនដូចខាងក្រោម៖


*វត្ត៖ វត្តប្រាសាទអណ្ដែត រលំដើមពោធិ៍ ០១ដើម បាក់ចេតដីចំនួន១ និងប៉ះពាល់ដំបូល ព្រះវិហារអស់គ្រឿង ចំនួន១៥០សន្លឹក រៀនទេវតាទាំងប្រាំបីទិសចំនួន៣។

*សាលារៀន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ របើកពិដានបន្ទុប់២បន្ទប់ ពិដានខាងមុខបន្ទប់ ចំនួន៤ម៉ែត្រ និងកញ្ចក់ទ្វារ១ចំហៀង បង្អួចចំនួន៣ផ្ទាំង។

*សាលាបឋមសិក្សាជ្រោយឬស្សីរបើកដំបូលគ្បឿង ចំនួន២០សន្លឹក។

*សាលាឃុំ របើកដំបូល្លបឿងខាងត្បូងចំនួន៥សន្លឹក។

*មណ្ឌលសុខភាពរបើកដំបូលក្បឿង ចំនួន៣០សន្លឹក។

*ផ្ទះប្រជាពលរដ្ឋចំនួន ២១ខ្នងផ្ទះ ក្នុងនោះ៖ របើកស័ង្កសី២០ខ្នង និងរបើកជញ្ជាំង និងស័ង្កសី១ខ្នង

*ទី២៖ ឃុំកោះខ្សាច់ទន្លា៖ នៅក្នុងឃុំកោះខ្សាច់ទន្លា វេលាម៉ោង ៧៖៤៥យប់ មានភ្លៀងខ្លាំង រួមជាមួយផ្គររន្ទះ ព្រមទាំងមានខ្យល់កន្ត្រាក់ ដែលអូសបន្លាយអស់រយៈពេលជាយូរម៉ោងរហូតដល់ម៉ោង ១១យប់ មានខ្យល់កន្ត្រាក់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង មានឈ្មោះ សំ រុន ដែលមានសមាជិក៧នាក់ នៅភូមិចុងកោះកើត បណ្ដាលអោយខូតខាតផ្ទះទាំងស្រុង៕

No comments:

Powered by Blogger.